ព័ត៌មានជាតិ

អ៊ីស្រាអែល​ចាប់ខ្លួន​ដំណាងរាស្ត្រ​ហា​ម៉ាស​១១​នាក់​បន្តាប់​ពី​ការវាយប្រហា​រ​

​   ​   ​   ​   ​   ​   ​   ​   ​មន្ត្រីយោធាអ៊ីស្រាអែលបានឲ្យដឹង​ថា​កម្លាំង​ទាហាន​អ៊ីស្រាអែ​លបាន​ចាប់ខ្លួន​ដំណាងរាស្ត្រ​ក្រុម​ហា​ម៉ាស់​១១​រូប ដែល​ជា​តំណាង​រាស់​នៅក្នុង​សភា​ប៉ាឡេ​ស្ទីន កាលពី​ថ្ងៃ​ទី​១៤​ខែកក្កដា​។ ការចាប់ខ្លួន​តំណាងរាស្ត្រ​ទាំងនោះ​នៅ​តំបន់ Tulkarem, Hebron, Nablus, Ramallah និង​Jenin ។ ការចាប់ខ្លួន​ធ្វើឡើង​នៅក្នុង​យុទ្ធនាការ​ទប់ស្កាត់​សកម្មភាព​បំផុះបំផុល របស់​តំណាងរាស្ត្រ​ទាំងនោះ​ទៅ​លើ​ក្រ​មហា​ម៉ាស់​នៅ​កា​ហ្សា ។ ការវាយប្រហារ​របស់​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ទី​១៤​ខែកក្កដា សម្លាប់​សម្លាប់​ពលរដ្ឋ​ប៉ាឡេ​ស្ទីន​១៧៤​នាក់​និង​ជាង​១២០០​នាក់​រងរបួស​។ 

​ក្រុម​ហា​ម៉ាស​បានចេញ​សេចក្តីប្រកាស​ប្រមាន​អ៊ីស្រាអែល​ពី​ការចាប់ខ្លួន​ដំណាង​របស់​ខ្លួន​នៅ​ភាញ​ខាងលិច​។ ក្រុម​ហា​ម៉ាស់​បានប្រកាស់ថា អ៊ីស្រាអែល​បាន​ចាប់ខ្លួន​ដំណាង​សំខាន់ៗ​របស់​ហា​ម៉ាស​រហូតដល់​៣០​នាក់ ក្នុងនោះ​មាន​ទាំង​ប្រធាន​រដ្ឋសភា​ប៉ាឡែ​ស្ទីន​លោក​Aziz Sweik ទៀត​ផង​គិត​ចាប់តាំងពី​ថ្ងៃ​ទី​១២​ខែ​មិថុនា​មក​ទល​ពេល​នេះ​។

​អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​បោស​សម្អាត់​ក្រុម​បះបោរ​ក្រោយ​ពេល​ក្រុម​ហា​មាស់​ចាប់​ខ្លួន​និង​សម្លាប់​យុវជន​អ៊ីស្រាអែល​៣​នាក់ ។ ការវាយប្រហារ​សម្លាប់​មនុស្ស​យ៉ាង​ច្រើន​នោះ​បង្ករ​ឲ្យមាន​ការព្រួយបារុម្ភ​យ៉ាងខ្លាំង​ពី​សហគមន៍​អន្តជាតិ ក្នុងនោះ​មាន​ទាំង​អាមេរិក​ដែល​ជា​សម្ពន្ធមិត្ត​របស់​អ៊ីស្រាអែល​ផងដែរ​៕​
ISrael

មតិយោបល់