ព័ត៌មានជាតិ

កូរ៉េខាងជើង​បាញ់​គ្រាប់​ពិត​រាប់សិប គ្រាប់​ទៅ​កាន់​សមុទ្រ​

កូរ៉េខាងជើង​បាញ់​គ្រាប់​ពិត​រាប់រយ គ្រាប់​ចូល​ទៅ​កាន់​សមុទ្រ​កាលពី​ថ្ងៃ​ទី ១៤ ខែកក្កដា ឆ្នាំ​២០១៤ នៅក្នុង​សកម្ម ភាព​ធ្វើ​សមយុទ្ធ​មួយ​នៅ​ជាប់​ព្រំដែន​ទឹក ជាមួយ​កូរ៉េ​ខាងត្បូង ។ ការបាញ់​សាក ល្បង​កើតឡើង​នៅ​ពាក់កណ្ដាល​ថ្ងៃទី​១៤ ដោយ​អង្គភាព​កងទ័ព​ថ្មើរជើង​ដែលមាន មូលដ្ឋាន​នៅ​ភាគ​ខាងកើត​តំបន់​ដែល គ្មាន​កម្លាំង​យោធា ។ កូរ៉េ​ខាងជើង​បាន​បញ្ជាក់​ថា ក្នុង​រយៈ ពេល​៣០​នាទី កូរ៉េ​ខាងជើង​បាន​បាញ់ គ្រាប់​ពិត​ប្រមាណ​១០០​គ្រាប​ដែល​មាន ចម្ងាយ​៥០​គីឡូម៉ែត្រ​ចូលទៅ​សមុទ្រ ស្ថិត​នៅ​ព្រំដែន​ទឹក​ភាគ​ខាងកើត​។​

​គ្រាប់​ទាំងនោះ​មិន​បាន​រំលោភ​ចូល​ដែន ទឹក​កូរ៉េខាងត្បូង​ទេ ប៉ុន្ដែ​កងទ័ព​កូរ៉េ​ខាង ត្បូង​បាន​ត្រៀម​ខ្លួន​ជានិច្ច​បន្ទាប់​ពី​ការ បាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ជា​បន្ដ បន្ទាប់​របស់​កូរ៉េខាងជើង ដោយ​ក្នុង​នោះ មាន​ទាំង​ការបាញ់​កាំជ្រួច​មី​ស៊ី​លវា​យ ស្ទាក់​ប្រភេទ​ស្កា​ដ (scud) ២​គ្រាប់​ចូល ទៅកាន់​សមុទ្រ​ជប៉ុន​ផងដែរ ។
​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កូរ៉េ ខាងត្បូង​បាន​ប្រាប់​AFP ថា អង្គការ​សហ ប្រជាជាតិ​បាន​ហាម​កូរ៉េខាងជើង​មិនឱ្យ សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ដែលមាន បច្ចេកវិទ្យា​ទំនើប​នោះទេ ហើយ​ការធ្វើ សមយុទ្ធ​នៅពេលនេះ ជាការ​គំរាម កំហែង​បង្ហាញ​សាច់ដុំ​មកលើ​ភាគី​កូរ៉េ ខាងត្បូង​យ៉ាង​ពិតប្រាកដ ។ កូរ៉េខាងជើង​តែងតែ​ធ្វើ​សមយុទ្ធ ដោយ​បាញ់​គ្រាប់​ពិត ឬ​បាញ់​កាំ​ជ្រួច មី​ស៊ី​ល​នៅពេលដែល​មាន​ការ​មិន សប្បាយចិត្ដ​។

​កូរ៉េ​ខាងជើង​បាន​បាញ់ គ្រាប់​ពិត​នេះ​ឡើង​បន្ទាប់បី​មាន​ការ ប្រឆាំង​ការធ្វើ​សមយុទ្ធ​កម្លាំង​ទាហាន ជើង​ទឹក​អាមេរិក កូរ៉េ​ខាងត្បូង​ដែល​នឹង ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ​ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២១ ខែកក្កដា ។ ការ​សមយុទ្ធ នេះ​មាន​ការចូលរួម​ពី​នាវា​ផ្ទុក​យន្ដហោះ អាមេរិក George Washington ដែល​ធ្វើដំណើរ​ចូល​ដល់​កំពង់ផែ Busan របស់​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​ទី​១១ ខែ កក្កដា​នោះ ៕​
South korea

មតិយោបល់