ព័ត៌មានជាតិ

អត់សាច់ក្លែម! កាន់ដាវសាំម៉ូរ៉ៃនិងកាំភ្លើងឈើ ចូលលួចមាន់គេ មានអីខ្នោះបានសម្រេច

ព្រះសីហនុ: លោកវរសេនីយ៍ត្រី ហួ យ៉ែ អធិការរងស្រុកព្រៃនប់ ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទចោរកម្ម(លួចមាន់)និងរក្សាទុកអាវុធខុសច្បាប់ដូចជាដាវសាំម៉ូរ៉ៃ១ដើម និងកាំភ្លើងឈើ១ដើម។

ជនសង្ស័យមានឈ្មោះ ឡាំង មេត ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិក្បាលស្ពាន ឃុំម្កាក់ ស្រុកសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ មុខរបរ កម្មករសំណង់ នៅវរ៨មូលដ្ឋានរាម និងទី២ឈ្មោះ អួន បារាំង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅស្នាក់នៅធ្វើកម្មករសំណង់ជាមួយគ្នា។

យើងបានឃាត់ខ្លួនជនសង្ស័យទាំង២ តាមបណ្ដឹងរបស់ម្ចាស់មាន់ឈ្មោះឥន្ធ ប៊ុនធឿន ភេទប្រុស អាយុ៥០ឆ្នាំ ជាយោធាមូលដ្ឋានរាមវរ៨ និងផ្អែកទៅតាមវត្ថុតាងមានសាច់មាន់ដែលនៅសល់ រោមមាន់ដែលលាក់ទុកនិងចម្លើយសារភាពរបស់ជនសង្ស័យ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ បានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីកសាងសំណុំ​រឿងតាមនីតិវិធី៕

មតិយោបល់