ក្រសួងធនធានទឹក និងឧតុនិយមបាននិយាយថា ក្រោយពីធ្វើការអង្កេតកាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ឃើញថា ព្យុះ រ៉ាម៉ាន់សាន់ (ramansun) ដែលកំពុងកើតនៅតំបន់ឆ្នេរសមុទ្រប្រទេសហ្វីលីពីន ភាគខាងកើតត្រង់ចំណុចខ្សែស្របទី១២ អង្សា៧ នៃរយៈទទឹងខាងជើង និងខ្សែវ័ណ្ឌ ទី១២៥ អង្សា៦ នៃរយៈបណ្តោយខាងកើតនោះនឹងធ្វើដំណើរមក ដល់តំបន់ឆ្នេរសមុទ្រប្រទេសវៀតណាម ភាគខាងជើងនៅម៉ោង១៩ យប់ថ្ងៃទី២០ ខែកក្កដា បន្ទាប់មកវានឹងមានឥទ្ធិពលលើប្រទេសកម្ពុជា និងតំបន់រងផ្ទៃទឹកភ្លៀងទន្លេមេគង្គធ្វើឲ្យតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន មានខ្យល់បោកបក់ខ្លាំងពីថ្ងៃទី១៨ ដល់២១ ខែកក្កដា ហើយរលកសមុទ្រអាចមានពីកម្ពស់ពី១ ទៅ២.៥០ ម៉ែត្រ។
ព័ត៌មានជាតិ
មតិយោបល់