កំពង់ឆ្នាំងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១២និង៣០នាទីយប់ នៅចំណុចស្ពានអូរប្រម៉ាត់ លើកំណាត់ផ្លូវជាតិលេខ០៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៦.៤៧ ស្ថិតនៅក្នុងភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តម៉ាក toyota prius ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ឆ្នាំង 2C 8968 អ្នកបើកបរឈ្មោះ កែម ណារ៉ុង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ (ស្លាប់នៅកន្លែងកើតហេតុ) រស់នៅភូមិធ្លករលើង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានអ្នករួមដំណើរ ចំនួន០៣នាក់ ១.ឈ្មោះជីវចំរើន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ (ស្លាប់នៅកន្លែងកើតហេតុ) ២.ឈ្មោះអៀម រ៉ាវី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ (របួសធ្ងន់) ៣.ឈ្មោះ វ៉ែន ឆវី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ (របួសស្រាល) រស់នៅភូមិ-ឃុំជាមួយគ្នា បើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូងក្នុងល្បឿនលឿន ពេលមកដល់ចំណុចខាងលើបានរេចង្កូតទៅបុកជាមួយរថយន្តម៉ាក DAEWOO ពណ៌ទឹកប្រាក់ ឆ្នូតពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3E-6401 រ៉ឺម៉កពាក់ស្លាកលេខ ភ្នំពេញ 4A- 6876 របស់ក្រុមហ៊ុនដឹកជញ្ជូនប្រេងឥន្ធនៈសូគីម៉ិច អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ (គេចខ្លួនបាត់ពីកន្លែងកើតហេតុ) បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសជើងក្នុងដំណើរច្រាស់គ្នា។
ក្រោយពេលកើតហេតុកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច បានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែង ប្រគល់សពអោយគ្រួសារធ្វើបុណ្យតាមប្រពៃណី និងចាប់យកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកំពង់ត្រឡាច ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់