ព័ត៌មានជាតិ

ប្រទេស​អ៊ីរ៉ង់ និង​មហាអំណាច​ពិភពលោក​ទាំង ៦​នឹង​ពិភាក្សា ស្តី​ពី​ការយោគយល់​គ្នា ក្នុង​ខែ​កញ្ញា​

​ប្រភព​ការទូត​លោក​ខាងលិច​ដែល​នៅ​ជិតស្និទ្ធិ​នឹង​ការចរចា​នោះ បាន​និយាយ​កាលពី​ថ្ងៃ ពុធ ទី​១៦ ខែកក្កដា ថា ប្រទេស​អ៊ីរ៉ង់ និង​ក្រុម​ប្រទេស P5+1 (​សមាជិក​អចិន្ត្រៃយ៍​ទាំង​ប្រាំ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​និង​ប្រទេស​អាល្លឺម៉ង់​) អាច​នឹង​បន្ត​ការចរចា​លើ​កិច្ចព្រមព្រៀង ស្តី​ពី​ការយោគយល់​គ្នា​មួយ​នៅ ក្នុង​ខែ​កញ្ញា​។​

​អ្នកការទូត​បាន​និយាយថា នៅសល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​ត្រូវ​ដល់​ថ្ងៃ​ផុតកំណត់ នៃ​កិច្ចព្រមព្រៀង​យោគយល់​គ្នា​នេះហើយ គឺ​ថ្ងៃ​ទី​២០ ខែកក្កដា ប៉ុន្តែ​នៅ​មាន​សំណួរ​ជា​ច្រើន​ទៀត ដែល​ត្រូវ​ដោះស្រាយ ដោយ​និយាយ​បន្ថែម​ទៀត​ថា ភាគី​ទាំងឡាយ​នៃ​កិច្ចព្រមព្រៀង​បាន ពិចារណា ដើម្បី​ពន្យារពេល​ចរចា និង​រៀបចំ​កិច្ចប្រជុំ​ថ្មី​មួយ​នៅក្នុង​ខែ​កញ្ញា​។​

​ប្រភព​ការទូត​នៅក្នុង​គណៈប្រតិភូ​របស់​អ៊ីរ៉ង់​បាន​ប្រាប់​សារព័ត៌មាន ITAR-TASS កាលពី ព្រឹក​ម្សិលមិញ​ថា ថ្ងៃ​ផុតកំណត់​អាច នឹងត្រូវ​គេ​ពន្យារពេល ប៉ុន្មាន​សប្តាហ៍ ឬ​ខែ​ទៀត​។​

​ប្រភព​មួយ​ផ្សេងទៀត​នៅក្នុង​គណៈប្រតិភូ​របស់​អ៊ីរ៉ង់​បាន​ប្រាប់​សារព័ត៌មាន ITAR-TASS ថា កិច្ចពិភាក្សា​នេះ​អាច​នឹង​ត្រូវ​ពន្យារ​ពេល ប៉ុន្តែ​មិន​អាច​ឱ្យ ហួស​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ដែល​មាន​រយៈពេល​មួយ​ឆ្នាំ​ចាប់តាំងពី​ឯកសារ​ទីក្រុង​ហ្សឺ​ណែវ​ត្រូវបាន​អនុម័ត​ទេ​។ ការពិគ្រោះ​យោបល់​នេះ អាច​ត្រូវបាន ពន្យារពេល​រហូត​ដល់​កាលបរិច្ឆេទ​ខាងលើ ដោយ​ការព្រមព្រៀង​គ្នា​ទៅវិញទៅមក នៃ​ភាគី​ទាំងឡាយ​។​

​ពីរ​សប្តាហ៍​បន្ទាប់ពី​ការចាប់ផ្តើម​នៃ​កិច្ចប្រជុំ​ថ្មីៗ ដែល​ត្រូវបាន​គេ​សន្មត ថា​ជា​កិច្ចប្រជុំ​លើក​ចុងក្រោយ​មួយ​ប្រទេស​អ៊ីរ៉ង់ និង​ប្រទេស​មហាអំណាច ពិភពលោក​ទាំង​៦ មិនទាន់បាន ព្រមព្រៀង​គ្នា​នៅឡើយ​ទេ ទៅលើ​ទិដ្ឋភាព​សំខាន់ៗ​នៃ​កម្មវិធី​នុយក្លេអ៊ែ​រ Tehran ។​

​តាម​ការលេចឮ​ជា​ញឹកញាប់​ពី​មន្ត្រី​ការទូត និង​ប្រធាន​អ្នកចរចា​បានឱ្យដឹងថា បញ្ហា​មួយ ចំនួន​ដែល​ហាក់ ដូចជា​មិន​ទំនង​នឹង​មាន​សោះ​នៅ​ដើមខែ នេះ អាច​នឹង​ត្រូវ​មាន​បន្ត​ទៀត ហើយ ភាគី​ទាំងឡាយ​អាច​នឹង​បរាជ័យ ក្នុង​ការព្រមព្រៀង​គ្នា​លើ​ឯកសារ​ចុងក្រោយ​នៅ​ថ្ងៃ​ទី​២០ ខែ កក្កដា​៕​
iran-historic-nuclear-deal

មតិយោបល់