ព័ត៌មានជាតិ

Queens Park Rangers បញ្ចប់​កិច្ចសន្យា​រួចរាល់​ជាមួយនឹង Rio Ferdinand

​ក្លិប Queens Park Rangers បានបញ្ចប់​ការចុះហត្ថលេខា ជាមួយនឹង​អតីត​ខ្សែការពារ បិសាច​ក្រហម Rio Ferdinand មុន​ត្រឡប់​ជាមួយនឹង​ការប្រកួត ក្នុង​ក្របខណ្ឌ Premier League នាពេលខាងមុខ​។​

​ដ​ម្បី​ធ្វើឲ្យ​ក្លិប Queens Park Rangers កាន់តែ​មាន​ប្រសិទ្ធភាព​លើ​ឆាក​ប្រកួត លោ Harry Redknapp បាន​ពង្រីក​ទំហំ​ការពារ​របស់ខ្លួន ជាពិសេស ខ្សែការពារ​កណ្តាល ដោយ​ជ្រើសរើស​យក កីឡាករ Rio Ferdinand ។​

​និយាយ​ជាមួយនឹង​គេហទំព័រ​ក្លិប លោក Rio Ferdinand បាន​និយាយថា “​ខ្ញុំ​បាន​និយាយ​ជាមួយនឹង​អ្នកគ្រប់គ្រង ក៏​ដូចជា​ម្ចាស់​ក្លិប​រួចរាល់​ហើយ ដោយ​ពួកគេ​បាន​ប្រាប់​វិញ​ថា ខ្ញុំ​នៅ​មាន​អ្វីៗ​ផ្តល់ឲ្យ​ពួកគេ​” ។ អ្វី​ដែល​ផ្តល់​ឲ្យ​នោះ​វា​មិនមែន​ជា​ប្រាក់​នោះ​ទេ តែ​ជា​លទ្ធភាព​ដែល​ខ្ញុំ​អាចធ្វើ​បាន ទៅកាន់​ពិភពលោក ដោយ​អាច​នឹង​ធ្វើឲ្យ​ក្លិប​មាន​ភាព​ល្អប្រសើ​រជាង​នេះ​៕

Rio-Ferdinand

មតិយោបល់