ខ្សែប្រយុទ្ធតោខៀវ កីឡាករ Demba Ba បានទទួលការពិនិត្យសុខភាព ដោយជោគជ័យ នៅ Besiktas និង រំពឹងថានឹងបញ្ចប់កិច្ចព្រមព្រៀង ដោយតម្លៃ ខ្លួន ៨ លានផោន ដែលធ្វើឡើងនៅចុងសប្តាហ៍នេះ។
កីឡាករសញ្ជាតិសេនីហ្កាល បានបរាជ័យ ដើម្បីលេងជាមួយនឹង ពហុកីឡដ្ឋាន Stamford Bridge ដោយអាចលេងបានតិចតួចបំផុត ដោយដណ្តើមការលេងពី Samuel Eto’o និង Fernando Torres ។
កីឡាករវ័យ ២៩ ឆ្នាំរូបនេះឥឡូវបានធានាសុវត្ថិភាពខ្លួនចាកចេញពី តោខៀវ ទៅកាន់ក្លិប យក្សតួគី Besiktas ដែលជាគោលដៅលេងថ្មីរបស់ខ្លួន។
មេធំរបស់ក្លិប Besiktas បានឲ្យដឹងថា “កីឡាករ Ba គឺជាអ្នកលេងល្អ យើងជឿលើសមត្ថភាពគាត់ និងខិតខំប្រឹងប្រែងបញ្ចប់ការផ្ទេរនេះ” ៕
មតិយោបល់