Orient Beach
គឺជាតំបន់ឆ្នេរខ្សាច់ ដែលស្ថិតនៅ St. Martin’s ហើយត្រូវបានគេស្គាល់ថា “French Riviera of the Caribbean”។Orient Beach គឺជាឆ្នេរខ្សាច់មួយយ៉ាងវែង និងមានផ្ទះចំនួនផ្ទះ ច្រើននិងសណ្ឋាគារនៅព័ទ្ធជុំវិញ ឆ្នេរខ្សាច់មួយនេះ ។
Palm Beach
ជាតំបន់កម្សាន្តសម្រាប់អ្នកទេសចរណ៍ ដែលមានឆ្នេរខ្សាច់គួរឲ្យភ្ងាក់ផ្អើល នៅតំបន់ Aruba និង កន្លែងហែលទឹកយ៉ាងប្រសើរ នោះគឺឆ្នេរខ្សាច់ពណ៌ស វាជាឆ្នេរខ្សាច់ ដ៏ស្រស់ស្អាតបំផុតនៅ Aruba។
Punta Cana
ជួរច្រាំសមុទ្រ នៃឆ្នេរខ្សាច់ ដ៏សស្គុះរបស់ Punta Canaស្ថិតនៅតំបន់ Dominican Republi ។Punta Cana គឺជាតំបន់ Resorts ដែលមានលក្ខណៈធំ ដែលអាចធ្វើកម្មវិធី ប្រមោលស និងពេញនិយមពីសំណាក់ភ្ងៀវទេសចរ។
Horseshoe Bay
ជាតំបន់ឆ្នេរខ្សាច់ និងមានប្រជាប្រិយភាព សម្រាប់ទាក់ទាញភ្ងៀវទេសចរ នៅ Bermuda ដែលស្ថិតនៅភាគខាងត្បុងនៃកោះ។ ជាពិសេឆ្នេរខ្សាច់នេះ មានពណ៌ឈូកគួរឲ្យចាប់អារម្មណ៍។
Reduit Beach
ជាឆ្នេរខ្សាច់មួយដែលមានប្រវែង ៥ Mile ជាមួយនឹងឆ្នេរខ្សាច់ពណ៌សនៅ Rodney Bay។ Reduit Beachមានច្រាំងសមុទ្រ និងទឹកសមុទ្រយ៉ាងស្ងប់ស្ងាត់ ហើយក៏ជាឆ្នេរខ្សាច់ដែលមានប្រជាប្រិយភាពនៅ St. Lucian, Royal St. Lucian។
Sainte Anne Beach
ជាតំបន់ទេសចរ ដែលទទួលបានប្រជាប្រិយភាពនៅ Guadeloupe។
Seven Mile Beach
គឺជាឆ្នេរខ្សាច់មួយយ៉ាងវែងនៅ Jamaica និងជាឆ្នេរខ្សាច់ដែលទាក់ទាញជាទីបំផុត នៅ Caribbean។ឆ្នេរខ្សាច់នេះ ត្រូវបានរៀបចំ និង អភិវឌ្ឍន៍ជាលើកដំបូង នៅក្នុងឆ្នាំ ១៩៦០ ។
Shoal Bay
ជាឆ្នេរខ្សាច់ដែលល្បីល្បាញនៅ Anguilla ដែលមានផ្ទះនៅព័ទ្ធជុំវិញ និងសណ្ឋាគារ និង ឆ្ងាយពីច្រាំងសមុទ្រ គួរឲ្យទាក់ទាញ។
Grace Bay
ឆ្នេរខ្សាច់ Grace Bay ជាឆ្នេរខ្សាច់ដែលមានពណ៌ ៥ miles ដែលមានខ្សាច់ពណ៌ស ឆើតឆាយ និងមានពណ៌ខៀវចាស់ និងមានផ្ទះ សណ្ឋាគារ និង កន្លែងលំហែរកាយគួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកទេសចរ ។
Placencia
ជាទ្វីបឆ្នេរសមុទ្រ នៅ Belize ដែលមានឆ្នេរសមុទ្រវែង និងមានថ្មសមុទ្រពណ៌ខៀវ ជាពិសេសនោះគឺឆ្នេរខ្សាច់ពណ៌ស វែងអន្លាយ។
Half Moon Bay
ជាឆ្នេរខ្សាច់ដែលស្រស់ស្អាតបំផុត នៅ Antigua និងមានប្រវែង ១mile ដែលយើងអាចធ្វើដំណើរ ៥ នាទី ពី Freetown។
Pink Beach
ជាឆ្នេរខ្សាច់ ដែលមានប្រវែង ៨ miles ដែលលាតសន្ធឹងពី Palmetto Point និង Spanish Point ។ឆ្នេរខ្សាច់នេះមានពណ៌ឈូក គួរឲ្យចាប់អារម្មណ៍៕
មតិយោបល់