យោងតាមប្រភពព័ត៌មាន AFP បានចុះផ្សាយថា ក្លិប Barcelona នឹងទទួលយក Luis Suarez ជាមួយនឹងទម្រង់លេងដ៏អស្ចារ្យរបស់គាត់ និងជឿថានឹងអាចលេងក្នុងតួនាទីជាវិជ្ជមាន បើទោះបីជាមានការហាមប្រាមពី World Cup លើបញ្ហាប្រើចង្កោមខាំស្មា ខ្សែការពារអ៊ីតាលីក្តី ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ លោក Jose Mourinho បានវិភាគឲ្យដឹងថា ក្លិប Barcelona មិនអាចបង្ហាញពីការចុះហត្ថលេខា ថ្មីរបស់គេ ជាមួយនឹងក្លិប ហង្សក្រហមឡើយ ដោយសារតែ Suarez ជាប់បម្រាម មិនឲ្យបង្ហាញខ្លួនលេងលើទីលាន រយៈពេល ៤ ខែ ពីបទ ខាំស្មា កីឡាករ Giorgio Chiellini ក្នុងអំឡុងពេល World Cup ។
ប៉ុន្តែ Andoni Zubizarreta ដែលជាប្រធានក្លិប បាននិយាយថា ” កីឡាករ Suarez នឹងដើរតួនាទីជាវិជ្ជមាន ក្នុងឆ្នាំនេះ គាត់នឹងនៅលេងជាមួយនឹង Barcelona ” ។
ប្រភពខាងលើបានឲ្យដឹងថា ក្លិប Barcelona ចំណាយ ៩៥លាន អឺរ៉ូ ប្រហែល ១២៨ លានដុល្លារ សម្រាប់ទិញ កីឡាករចូលចិត្តខាំគេរូបនេះ។ប៉ុន្តែគាត់មិនអាំចហ្វឹកហាត់ និងលេងជាមួយនឹងក្រុមឡើយ រហូតដល់ ខែវិច្ឆិកា ព្រោះតែជាប់បម្រាមរបស់គណៈកម្មាការ FIFA ។
គាត់ក៏ដូចជា ជាប់ពិន័យ ៩ ថ្ងៃផងដែរ ដោយបង់ទឹកប្រាក់ $ 112,000 ដុល្លារ។
មេធាវីកីឡាករ Suarez បានឲ្យដឹងថា អ្នកលេងនឹងប្តឹងឧទ្ធរណ៍ប្រឆាំង នឹងពិន័យរបស់ World Cup ទៅកាន់តុលាការកាត់ក្តីផ្នែកបាល់ទាត់។
ជាមួយនឹងគ្នានេះដែរ លោក Zubizarreta កំពុងតែវិភគាគលើព័ត៌មានដែលផ្តល់ឲ្យដោយ FIFA និងមើលពីរបៀបដើម្បីការពារសិទ្ធអ្នកលេង។
គាត់បានបន្ថែមទៀតថា មេធាវីការពារក្តីក្លិបតែងតែ ផ្តល់អនុសាសន៍ជានិច្ច ឲ្យប្រយ័ត្នប្រយែង បំផុត នៅពេលពិភាក្សាលើករណីនេះ។
ដូចគ្នានេះដែរ គ្រូបង្វឹកថ្មីរបស់ Barcelona លោក Luis Enrique បានប្រាប់ដល់សារព័ត៌មានក្នុងស្រុកឲ្យដឹងថា គាត់បានឲ្យកីឡាករ Suarez ត្រៀមខ្លួនជាស្រេចលើករណីនេះ ។
នាយកផ្នែក FIFA លោក Sepp Blatter បាននិយាយកាលពីថ្ងៃចន្ទថា ការហាមប្រាមនេះធ្ងន់ធ្ងរណាស់ តែ លោក ទទួលស្គាល់ ជាមួយនឹងគណៈកម្មាធិការ របស់ FIFA ៕
មតិយោបល់