យោងតាមប្រភពព័ត៌មាន Sky Sports បានឲ្យដឹងថា ហង្សក្រហម បានដេញថ្លៃ និងឈានដល់កិច្ចព្រមព្រៀង Loic Remy ខ្សែប្រយុទ្ធរបស់ក្លិប QPR ក្នុងតម្លៃ ៨,៥ លានផោន។
តារាបាល់ទាត់វ័យ ២៧ ឆ្នាំ គឺជាកីឡាករទី ៥ ដែលស្ថិតនៅក្រោមការកុងត្រារបស់អ្នកគ្រប់គ្រង Brendan Rodgers នៅរដូវកាលនេះ ដោយមុននេះមាន កីឡាករ Adam Lallana, Rickie Lambert, Emre Can និង Lazar Markovic ។
កីឡាករ Loic Remy គឺជាកីឡាករ ដែលអាចនឹងជំនួសតំណែង កីឡាករ Luis Suarez ដែលបានចាកទៅកាន់ ក្លិប Barcelona ៕
មតិយោបល់