លោក Arsene Wenger ជឿជាក់ថា កីឡាករ Cesc Fabregas មិនដែលចាប់អារម្មណ៍ទៅលើវិលត្រលប់មកកាន់ ក្លិបកាំភ្លើងធំវិញឡើយ ខណៈដែល ក្លិបតោខៀវ បានចុះហត្ថលេខារួចរាល់ហើយនោះ ។
អ្នកគ្រប់គ្រងក្លិបកាំភ្លើង បានឲ្យដឹងថា គាត់ចង់កុងត្រាកីឡាកររូបនេះសារជាថ្មី ដោយការចុះហត្ថលេខាដំបូង ជាមួយនឹង កាំភ្លើងធំ ចាប់តាំងពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១១ និងផ្លាស់ទៅកាន់ក្លិប Barcelona ។
អ្នកគ្រប់គ្រងក្លិបតោខៀវ លោក Jose Mourinho នៅពេលថ្មីៗនេះដែរបានអះអាងថា វាគឺជាការងារដ៏ស្រួល ដែលអាចនាំកីឡាកររូបនេះ មកកាន់ពហុកីឡដ្ឋាន Stamford Bridge ។
តែទោះជាយ៉ាងណាក៏ដោយ ដោយមិនសម្រេចលើការចុះហត្ថលេខាសារជាថ្មីជាមួយនឹងអតីតកីឡាករ កាំភ្លើងធំ Cesc Fabregas លោក Arsene Wenger នៅតែធ្វើការងារនេះ លើលក្ខណថ្មី ដោយនាំកីឡាករ Alexis Sanchez និង Mathieu Debuchy ក្នុងខែ នេះរួចរាល់ហើយ។
លោក Arsene Wenger បាននិយាយថា “ខ្ញុំពិតជារីករាយខ្លាំងណាស់ជាមួយនឹងជំនួញនេះ ហើយទីនេះដែរ គឺនៅនាំអ្នកចាំទីមួយរូបទៀត “៕
មតិយោបល់