ព័ត៌មានជាតិ

ទុកចិត្តមិនបានឡើយ! គេផ្ញើកូនឲ្យជួយមើល បែរជាធ្វើអ៊ីចឹង!..

ប៉ៃលិនៈ ក្រោយពេលទទួលពាក្យបណ្តឹងពីម្តាយកុមារីរងគ្រោះ សមត្ថកិច្ចការិ យាល័យប្រឆាំងការជួញដូរមនុស្ស និងអនីតិជន បានដឹកនាំកម្លាំងចុះចាប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានយកម្រាមដៃទៅរុកចូលក្នុងប្រដាប់ភេទ កុមារីរងគ្រោះបណ្តាលឱ្យរងរបួសហូរឈាមអស់រយៈពេល៥ថ្ងៃ ។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងនៅព្រឹក ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០១៧ ស្ថិត នៅក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ខណៈដែលស្ត្រី មេម៉ាយម្នាក់ ជាម្តាយកុមារីរងគ្រោះ បានផ្ញើកូនស្រីរបស់ខ្លួនឱ្យជនសង្ស័យ មើលដោយនាងជាប់រវល់ទៅជួយលក់អីវ៉ាន់បងប្អូននៅឯផ្សារ លុះត្រឡប់មក វិញក៏ឃើញប្រដាប់ភេទកូនខ្លួនហូរឈាមហើយសួរនាំតែនាងមិនហ៊ានប្រាប់ ព្រោះជនសង្ស័យគម្រាមមិនឱ្យនិយាយប្រាប់ម្តាយឡើយ រហូតដល់ក្រោយមក ម្តាយបានលួងលោមចុះឡើងៗ ទើបនាងនិយាយប្រាប់ពីការពិត។ ជនសង្ស័យ ដែលយកម្រាមដៃរុកចូលប្រដាប់ភេទក្មេងស្រីរងគ្រោះ មានឈ្មោះ ហេង ខ្មៅ ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតរស់នៅខេត្តព្រៃវែង បច្ចុប្បន្ន ស្នាក់ នៅក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយពាក់ព័ន្ធនឹងករណី យកម្រាមដៃរុកប្រដាប់ភេទក្មេងស្រីអាយុ៤ឆ្នាំ។

ចំណែកក្មេងស្រីរងគ្រោះខាងលើ ដោយសាររងរបួសប្រដាប់ភេទរយៈពេលយូរពេក បណ្តាលឱ្យដំបៅនិងមានធំក្លិនស្អុយ ក៏ត្រូវម្តាយបញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្ត។

សមត្ថកិច្ចក៏ក្រើនរំលឹកដល់ម្តាយទាំងអស់ មិនត្រូវទុកចិត្តនឹងជនណាម្នាក់ ឱ្យ មើលកូនតូចៗរបស់ខ្លួនឡើយ ព្រោះអាចនឹងមានវិប្បដិសារីនៅថ្ងៃណាមួយ ជាក់ជាមិនខាន៕

មតិយោបល់