ស្វាយរៀងៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីស្វាយរៀង សាខាកំពង់រោទិ៍ សូមគោរពជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ដែលមានទីតាំងប្រើប្រាស់ចរន្តអគ្គិសនីនៅក្នុងស្រុកកំពង់រោទិ៍ និង ឃុំប្រសូតិ រហូតដល់ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង មេត្តាជ្រាបថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ការផ្គត់ផ្គង់ចរន្តអគ្គិសនីនឹងផ្អាកជាបណ្តោះអាសន្ន រយពេល២ម៉ោង ចាប់ពីម៉ោង៨និង៣០នាទីព្រឹក ដល់ម៉ោង១០និង៣០នាទីព្រឹកថ្ងៃដដែល។
ដោយមូលហេតុ ផ្លាស់ប្តូរត្រង់ស្វូរថ្មីដែលលើសបន្ទុកនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍៕
មតិយោបល់