ព័ត៌មានជាតិ

រន្ទះបាញ់ផ្តាច់ជីវិតមនុស្ស២នាក់ និងគោ១ក្បាល នៅស្រុកម៉ាឡៃ

បន្ទាយមានជ័យ: រន្ទះបាញ់ផ្តាច់ជីវិតមនុស្ស២នាក់ និងគោ១ក្បាល គួរឲ្យអាសូរ
កាលពីវេលាម៉ោង៣:៣០នាទី ថ្ងៃទី១៣ឧសភា២០១៦ ចំណុចភ្នំវែង ស្ថិតក្នុងភូមិអូសំព័រ ឃុំអូសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០២នាក់ និងគោងាប់០១ក្បាល។

ប្រភពឲ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិត ទី១/ ឈ្មោះ វុធ វី ភេទប្រុស អាយុ២៤ឆ្នាំ ២/ឈ្មោះ ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំងពីររស់នៅភូគោកជ្រៃ ឃុំសសរស្ដម ស្រុកពួក ខេត្តសៀមរាបមកធ្វើកម្មករគាស់ដំឡូងមី និងស្នាក់នៅបណ្ដោះអាសន្ននៅភូមិឃុំកើតហេតុខាងលើ។

ប្រភពបន្តថា ម្ចាស់គោឈ្មោះ ជា សំណាង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
ក្រោយពីកើតហេតុ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត ។ ចំណែកសត្វគោ ត្រូវបានម្ចាស់យកទៅលក់នៅផ្សាម៉ាឡៃ៕

sunder

មតិយោបល់