ព័ត៌មានជាតិ

ជិះម៉ូតូទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស​៤៧០ពីក្រោយពេញទំហឹង ​រង​របួសធ្ងន់​​

​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន លឿន​ជ្រុល​ទៅ​រថយន្ត​ឡិច​ស៊ី​ស ៤៧០ មួយគ្រឿង ពីក្រោយ បណ្តាល​ឱ្យ ម៉ូតូ​ឆេះ និង​អ្នក​បើក​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​ភ្លើង​ឆេះ​មួយ​ចំហៀង​ខ្លួន ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វរ​លា​ម៉ោង ១០ យប់​ថ្ងៃ​ទី ២១ កក្កដា ២០១៤ នៅ​ចំណុច​មុខ​មន្ទីរពេទ្យ អង្គឌួង កែង​និង​ផ្លូវ​ព្រះ​នរោត្ថម កែង​និង​ផ្លូវ​លេខ ១១៤ ស្ថិតនៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ ។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស ៤៧០ ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 20-1011 ដែល​ដោយ​បុរស​ម្នាក់​បាន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ១១៤ ក្នុងទិសដៅ ពី​លិច​ទៅ​កើត ខណៈ​ដែល​មក​ដល់​ចំណុច កើតហេតុ ក៏​ត្រូវ​បាន​ម៉ូតូ​មួយគ្រឿង​ម៉ាក យ៉ាម៉ាហា ហាយ​យ៉ា​ទេ ពណ៌​ខៀវ ពាក់​លេខ ភ្នំពេញ 1AD-0040 បើក​ដោយ​បុរស​ម្នាក់​យ៉ាង​លឿន​ស្រប​ទិស​គ្នា មក​បុក​ពីក្រោយរ​យន្ត​ឡិច​ស៊ី​ស នោះ​ពីក្រោយ​យ៉ាង ពេញទំហឹង បណ្តាល​ឱ្យ​ម៉ូតូ​ឆេះ​ចេញ​ជា​អណ្តាតភ្លើង​និង​ធ្វើឲ្យ​អ្នក​ជិះ​ម៉ូតូ​ឆេះ​មួយ​ចំហៀង​ខ្លួន​និង​រងរបួស យ៉ាងធ្ងន់ធ្ងរ ហើយ​ភ្លាមៗ​នោះ​ត្រូវបាន ប្រជាពលរដ្ឋ​បាន​យក​បំពង់​ពន្លត់​អគ្គីភ័យ មក​ជួយ​បាញ់​ពន្លត់ភ្លើង​ឆេះ​ម៉ូតូ និង​បាន​ទាញ​ជនរងគ្រោះ ចេញពី​ម៉ូតូ​ហើយ​និង​បាន​ហៅ​រថយន្ត​សាមុយ​មក​ដឹង ជនរងគ្រោះ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រី​ឯ​ចំណែក​ម៉ូតូ​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់ ៕​
3

4

មតិយោបល់