ព័ត៌មានជាតិ

ឪពុក​ខ្សែការពារ​របស់កូ​ឡ៊ុំ​ប៊ី Juan Zuniga ស្ថិតក្រោម​ការគំរាមកំហែង​

​ឪពុក​ខ្សែការពារ​របស់កូ​ឡ៊ុំ​ប៊ី Juan Zuniga បាន​បង្ហើប​ឲ្យដឹងថា លោក​នៅ​តែ​គិត​លើ​បញ្ហា​គំរាមកំហែង និង​ទទួលស្គាល់​លើ​ចំណុច​ដែល​វាយប្រហារ​ទៅលើ​កីឡាករ Neymar ក្នុងអំឡុងពេល World Cup ។​

​ខ្សែការពារ​រូបនេះ​បាន​ប៉ះទង្គិច​ជាមួយនឹង តារាបាល់ទាត់​ល្បីល្បាញ​ប្រេ​ស៊ីល ក្នុង​វគ្គ ១៦ ក្រុម​ចុងក្រោយ និង​ធ្វើឲ្យ Neymar បាក់​ឆ្អឹងខ្នង ខណៈ​ដែល Juan Zuniga ឡើង​ជង្គង់​ពីក្រោយ​។​

​ឪពុក Zuniga បាន​ប្រាប់​ដល់ Lancenet ថា “​យើង​បាន​និយាយ​ទៅកាន់​អាជ្ញាធរ ហើយ ការពិត​ណាស់​ក្នុង​នាម​ជា​ឪពុក​ខ្ញុំ​គឺ​ព្រួយបារម្ភ​ណាស់ វា​ជា​ការគំរាមកំហែង​មួយ​ដ៏​ធំ និង ប្រមាថ​លើ​ជាតិ​សាសន៍​ផងដែរ​”​។​

​លោក​បាន​បន្តថា “Neymar បាន​ស្តីបន្ទោស​លើ​កូនប្រុស​របស់​ខ្លួន​រួចរាល់​ហើយ តែ​អ្វី​ដែល​សំខាន់​នោះ​កូនប្រុស​របស់​ខ្លួន គ្មាន​បំណង ចង់​ប្រើ​អំពើហិង្សា និង​កំហុស​ដ៏​ឆ្កួត ដែល​ជា​កំណត់ត្រា​ពិភពលោក​នោះ​”​។ ម្យ៉ាងវិញទៀត អ្នក​ដែល​ប្រមាថ ដល់​គាត់ វា​ហាក់ដូចជា​មិន​យល់​ពី​កីឡាបាល់ទាត់ ដោយ​របួស​តែងតែ​កើតមាន ហើយ​កូនប្រុស​របស់​ខ្លួន​បាន​បកស្រាយ​ជា​សាធារណៈ​ហើយ​៕​
Juan Zuniga

មតិយោបល់