ខ្សែប្រយុទ្ធរបស់ក្លិប Monaco លោក Radamel Falcao ត្រូវបានបង្ខំឲ្យចាកចេញពីក្រុម កូឡ៊ុំប៊ី នៅ World Cup ដោយសារតែបញ្ហារបួសក្បាលជង្គង់ និងបានត្រឹមតែអង្គុយមើលមិត្តរួមជាតិ Rodriguez លេង ដោយស៊ុតបាល់ ៦គ្រាប់ និង អះអាងថា ទទួលបានទ្រនាប់ជើងមាស។
កីឡាករ Rodriguez វ័យ ២៣ ឆ្នាំ បានចូលរួមលេង ជាមួយនឹង Real Madrid រយៈពេល ៦ ឆ្នាំ កាលពីថ្ងៃអង្គារ ដោយក្នុងនោះតម្លៃ ៦៣ លានផោន ។
ក្នុងសន្និសីទកាសែត កាលពីថ្ងៃចន្ទ កន្លងទៅនេះ កីឡាករ Radamel Falcao បានឲ្យដឹងថា” ខ្ញុំចង់លេង Champions League ហើយយើងនឹងពង្រឹងការលេងរបស់យើងដែលអាចធ្វើទៅបាន បើទោះបីជាគ្មាន Rodriguez ក៏ដោយ។ ខ្ញុំកំពុងធ្វើការលំបាក សម្រាប់ការវិលត្រឡប់មកកាន់ទីលាន ហើយខ្ញុំនឹងធ្វើវា ១០០ ភាគរយ តែពេលនេះលទ្ធផលតិចតូចណាស់ ដោយរងចាំពីបុគ្គលិកពេទ្យ” ៕
មតិយោបល់