ភ្នំពេញ៖ក្រោយការចរចារត្រូវរ៉ូវគ្នា កាលពីថ្ងៃទី ២២ ខែ កក្កដា ដើម្បីដោះស្រាយវិបត្តិនយោបាយ ជាប់គាំង ជាង ១ ឆ្នាំនេះ គណបក្សសង្គ្រោះជាតិ ជាពិសេស សម រង្សី និង កឹម សុខា តែម្តង កំពុងតែក្លាយទៅជា ផ្ទាំងស៊ីប ដ៏សំខាន់ សម្រាប់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បាញ់វិញម្តង ។
ដើមឡើយ កាលពីគណបក្សសង្គ្រោះជាតិ មិនទាន់ដាច់ចិត្តចរចារ និងឈានជើងចូលសភានោះ គេឃើញថា នៅលើបណ្តាញសង្គម សំបូរទៅដោយពាក្យបាញ់ ទៅលើ គណបក្សប្រជាជនកម្ពុជា ពោលគឺគណបក្សកាន់អំណាច សព្វថ្ងៃ ។ ខុសពីសព្វដង ទំព័រហ្វេសប៊ុក សម រង្ស៊ី ដែលមានអ្នកគាំទ្រខ្លួន តែងតែនិយាយពាក្យល្អ នោះបែរជា ជេរប្រមាថ និងរិះគន់ ដល់លោក សម រង្ស៊ី និង កឹម សុខា ដែលមិនមានជំហររឹងមាំតតាំង និង ស្ថានភាពដ៏អាក្រក់នេះ ។ យើងឃើញថា នៅលើបណ្តាញសង្គម សម្បូរទៅដោយ ពាក្យឆ្ងល់ ទាក់ទងនឹងកិច្ចព្រមព្រៀង និង ពាក្យប្រមាថ កាតទាន ដល់ សម រង្ស៊ី និង កឹម សុខា ដែលឱនក្បាល ដាក់បក្សកាន់អំណាច សព្វថ្ងៃទៅវិញ ។
ជាមួយនឹងលទ្ធផលចុងក្រោយ ដែលសង្គ្រោះជាតិលេង មួយក្បាច់នេះ បានធ្វើឲ្យយុវជន និងអ្នកគាំទ្រខ្លួននៅទូទាំងប្រទេស ខកចិត្តយ៉ាងខ្លាំង ដោយអ្នកខ្លះ ខាត់បង់ទឹកចិត្ត អ្នកខ្លះទៀត ខាត់បង់លុយកាក់ដែលខំលក់មាន់ លក់ទា លក់ឆ្កែ ធ្វើយ៉ាងណា ដើម្បីតវ៉ា នឹងលទ្ធផលបោះឆ្នោត ដែលខ្លួនយល់ឃើញថា មិនត្រឹមត្រូវនោះ ។
វាមិនមែនជាចំណុចអាក្រក់នោះទេ ដែលខ្លួនបានគាំទ្រដល់បក្សដែលខ្លួនស្រលាញ់ និងផ្ញើជោគវាសនាខ្លួន តែអ្វីដែលជាកំហុសដ៏ធំ សម្រាប់អ្នកគាំទ្រ មិនបានមើល និងវីភាគ ឲ្យគ្រប់ជ្រុងជ្រោយ ថាគួរទៅ ឬគួរនៅ គួរគាំទ្រ ឬ អត់ ? មេរៀនជាច្រើន ទាក់ទងនឹងនយោបាយនេះ បានបង្ហាញយ៉ាងច្បាស់ តាមសង្គមនីយមួយ ថា “នយោបាយ យកខ្នងរាស្ត្រ ធ្វើស្រែតែប៉ុណ្ណោះ ដើម្បីធ្វើយ៉ាងណាពង្រឹងអំណាចរបស់ខ្លួន” ។ ភាគច្រើន អ្នកដែលចាញ់នយោបាន គឺមាន យុវជន ឈាមរាវ និងប្រជាជនស្លូតត្រង់ និង ក្រលំបាក ដែលចាញ់នយោបាយ ពាក្យនយោបាយ គឺវាខុសពីពាក្យ គេធ្លាប់និយាយលេងថា “ជានយោបោកនោះឡើយ” ។
បញ្ច្រាសមកវិញ បើសិនជាការចូលសភា របស់គណបក្សសង្គ្រោះជាតិ រួមការងារ ដោះស្រាយជាមួយនឹង គណបក្សប្រជាជន ដោយដើរលើមាគ៌ា មួយត្រឹមត្រូវ ដើម្បីដោះស្រាយវិបត្តិនានា នោះនិងឆ្លុះដល់ចិត្តរាស្ត្រជាមិនខានឡើយ៕
មតិយោបល់