អ្នកចាត់ការទូទៅរបស់ក្លិប Everton លោក Roberto Martinez រំពឹងថាក្លិបនឹងនាំយកកីឡាករចំណូលថ្មី រហូតដល់ទៅ ៤ នាក់ មុនរដូវកាលបិទនៅខាងមុខ ក៏ដូចជារៀបចំខ្លួន សម្រាប់ពិភពបាល់ទាត់ Europa League ។
ខាងក្លិប បានចុះហត្ថលេខារួចរាល់ហើយ ជាមួយនឹង Gareth Barry និង ពេលនេះក្លិប Everton កំពុងតាមដេញថ្លៃចុះហត្ថលេខា ខ្សែប្រយុទ្ធ David Henen កីឡាករ Muhamed Besic សញ្ជាតិប៊ូស្នៀ និង ខ្សែប្រយុទ្ធតោខៀវ Romelu Lukaku ។
ជាមួយនឹងគ្នានេះដែរ លោក Roberto Martinez បានសង្ឈឹមថា គាត់អាចបញ្ចប់កិច្ចព្រមព្រៀង ទាំងនោះ ដើម្បីជំរុញ ក្រុមរបស់គាត់ ដែលអាចធ្វើល្អជាងរដូវកាលចាស់ដែលបានត្រឹមតែលេខ រៀងទី ៥ នោះ ។
ប្រធានក្លិប បានប្រាប់ដល់ Talksport ថា “អាទិភាពចម្បងយើងនឹងបន្តអ្វីដែលធ្វើនៅរដូវកាលមុន។ ពេលនេះយើងបានកីឡាករ ៣ ទៅ ៤ នាក់ ដែលបន្តកុងត្រា ហើយយើងក៏ទទួលបាន កីឡាករ Gareth Barry ក្លាយជាកីឡាករចិន្ទ្រៃយ៍របស់ក្លិប ។ លើសពីនេះ ប៉ុន្មានថ្ងៃទៀត យើងនឹងទទួលបានកីឡាករ ៣ ទៅ ៤ នាក់ ដែលមកលេងជាមួយនឹងក្លិបយើង ដើម្បីប្រឈមនឹងឧបសគ្គដែលបានជួប “៕
មតិយោបល់