អ្នកចាត់ការទូទៅរបស់ក្លិប តោខៀវ លោក Jose Mourinho បានរីករាយដែលមានអ្នកចាំទីដ៏ឆ្នើមពីនាក់ នៅក្នុងដៃ ក៏ប៉ុន្តែការជ្រើសរើសឲ្យលេងជាអាទិភាពទី ១ អាចនឹងធ្វើឲ្យ ១ ក្នុងចំណោមពីរនាក់នេះ មិនសប្បាយចិត្ត ដោយអាចជា Petr Cech ឬ Thibaut Courtois ។
អ្នកចាំទី Courtois បានចំណាយពេល ៣ រដូវកាល ដោយកំចីជើងនៅ Primera Division លេងឲ្យក្លិប Atletico Madrid ប៉ុន្តែនឹងជាអ្នកលេងនៅ Stamford Bridge នៅពេលខាងមុខនេះ ។
ជាមួយនឹងវត្តមាននេះដែរ អ្នកចាំទី Courtois ត្រូវប្រឈមមុខ ជាមួយនឹងអ្នកចាំទី លេខ ១ របស់តោខៀវ Cech ដែលធ្វើឲ្យឈឺក្បាលសម្រាប់ជម្រើសមួយ ដែលស្វាគមន៍ ដោយលោក Mourinho ។
អ្នកយុទ្ធសាស្ត្រទីលានសញ្ជាតិព័រទុហ្គាល បានប្រាប់ដល់ The Guardian ថា “រដូវកាលនេះ គឺជារដូវកាដ៏អស្ចារ្យសម្រាប់ខ្ញុំ ដោយយើងមាន កីឡាករ Petr Cech និង Thibaut Courtois ដែលជាអ្នចាំទីវ័យក្មេងដ៏ល្អបំផុត នៅលើពិភពលោក ។ អ្នកចាត់ការទូទៅរូបនេះបានបន្តថា ក្នុងចំណោមពួកគេ នឹងមាននរណាម្នាក់នឹងមិនសប្បាយចិត្ត ក៏ប៉ុន្តែ សម្រាប់អ្នកគាំទ្រគឺសប្បាយចិត្តវិញ ដោយមានអ្នកចាំទីដ៏សំខាន់ពីរនាក់នេះ ” ។
អ្នកចាំទី Courtois នឹងចូលរួមលេង ជាមួយនឹង អតីតមិត្តរួមក្រុម Diego Costa និង Felipe Luis ៕
មតិយោបល់