នាយកក្លិប Borussia Dortmund លោក Michael Zorc បានបង្ហើបឲ្យដឹងថា កីឡាករ Marco Reus នឹងរំពឹងត្រឡប់មកបង្ហាញខ្លួនជាមួយនឹងសកម្មកីឡាវិញ នៅខែ កញ្ញា ខាងមុខនេះ បន្ទាប់ពីរបួសកែងជើង ជាសះស្បើយ។
កីឡាករ Marco Reus បានបង្ខំចិត្តចាកចេញពី ការប្រកួត World Cup តំណាងឲ្យអាល្លឺម៉ង់របស់ខ្លួន បន្ទាប់ពីបញ្ហារបួសសរសៃកែងជើង ។
កីឡាករវ័យ ២៥ ឆ្នាំ រូបនេះសង្ឈឹមថា អាចនឹងវិលមកលេងឲ្យក្លិបវិញ សម្រាប់យុទ្ធនាការដ៏មមារញឹកខាងមុខ ។
ស្លាបប្រយុទ្ធនេះដែរ នឹងវិលមកកាន់ទីលាន នៅដើមខែ កញ្ញា ដោយត្រូវជួយលេងឲ្យអាល្លឺម៉ង់ជួប Argentina និង Scotland ក្នុងជំនួបមិត្តភាព មុនបើករដូវកាលថ្មី៕
មតិយោបល់