អ្នកចាត់ការទូទៅក្លិប Bayern Munich លោក Pep Guardiola បានបង្ហើបឲ្យដឹងថា លោកសង្ឈឹមថា ខ្សែបម្រើស្លាប Franck Ribery នឹងវិលត្រឡប់មកវិញ ក្រោយរបួសជាសះស្បើយ ដើម្បីចូលរួមក្នុងក្របខណ្ឌ Telekom Cup នៅចុងសប្តាហ៍នេះ។
Bayern Munich នឹងត្រូវជួបជាមួយនឹង Borussia Monchengladbach នៅថ្ងៃសៅរ៍នេះ មុននឹងបើករដូវកាលថ្មី ហើយ Franck Ribery គឺរំពឹងថា នឹងរួមបញ្ចូលឈ្មោះឲ្យលេងនៅចុងសប្តាហ៍នេះដែរ។
លោក Pep Guardiola បាននិយាយថា កីឡាករសញ្ជាតិបារាំងរូបនេះ បានអវត្តមានពី World Cup នៅប្រេស៊ីល ដោយសារតែរបួសខ្នង ហើយច្រើនសប្តាហ៍កន្លងនេះរបួសខ្នងរបស់គាត់បានជាសះស្បើយ នឹងវិលត្រឡប់មក ពហុកីឡដ្ឋាន Imtech Arena ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ អ្នកយុទ្ធសាស្ត្រទីលានសញ្ជាតិ អេស្ប៉ាញ Pep Guardiola អាយុ ៤៣ ឆ្នាំ ដោយផ្តោតលើទីលាន នឹងរៀបចំការការពារ ពាន Bundesliga ៕
មតិយោបល់