ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តួ​ស្រី​ក្នុង​រឿង “Sex is Zero” ស្លាប់​ដោយ​រោគ​មហារីកក្រពះ​

​តំណាង​តារា​សម្តែង​ក្នុង​រឿងក្តៅ​សាច់ នាង Yoo Chae Young បាន​និយាយថា នាង​បាន​ស្លាប់ ដោយសារតែ​ជំងឺ​មហារីកក្រពះ ។​
​កាលពី​ព្រឹក​ថ្ងៃទី ២៤ ខែ ក​កក្កដា​នេះ តំណាង និង​ជា​អ្នកគ្រប់គ្រង​នាង Yoo Chae Young បានបង្ហាញ​ព័ត៌មាន​ជា​សាធារណៈ ថា តួ​ស្រី​ក្នុង​រឿង​សិច​របស់​កូរ៉េ នាង​បាន​ស្លាប់​នៅ​អាយុ ៤១ ឆ្នាំ បន្ទាប់​ពី​តស៊ូ ជាមួយ​នឹង​ជំងឺ​មហា​រី​ក្រពះ​ដ៏​រ៉ាំរ៉ៃ ។​
Yoo Chae Young
​តំណាង​រូបនោះ​បាន​បន្តទៀតថា នាង​ចាប់ផ្តើម​ធ្វើ​ទុក្ខ​កាន់តែ​ខ្លាំង​ឡើង និង​សុខភាព ខ្សោយ​ទ្រុឌ ទ្រោម ចាប់តាំងពី​ថ្ងៃ​ទី ២២ ខែ កក្កដា ។ តារា​សម្តែង​រូបនេះ បាន​ពើបប្រទះ​ជំងឺ​ដ៏​អាក្រក់​នេះ ក្នុង​ខែ តុលា ឆ្នាំ ២០១០ និង​ចាប់ផ្តើមានដុះ​ដុំសា​ច់​នៅ​លើ​រាងកាយ ថែមទៀត​ផង​។​

​បើទោះបីជា​តួ​ក្នុង​រឿ​សិច “Sex is no small thing,” ឬ “Sex is Zero” ទទួលបាន​ការព្យាបាល ដោយ​វិទ្យុសកម្ម និង​វះកាត់ ប៉ុន្តែ​ការរស់រានមានជីវិត​នាង មាន​កម្រិត​ទាប​ខ្លាំងណាស់​។​

​នាង Yoo Chae Young ជា​តារា​សម្តែង និង​ចម្រៀង​ដែល​ជោគជ័យ​បំផុត នៅ​កូរ៉េ ។ រឿង​ដែល​ធ្វើឲ្យ​នាង​ល្បីល្បាញ​បំផុត គឺ​រឿង “Sex is Zero” ត្រូវបាន​គេ​វាយតម្លៃ​ខ្ពស់ ។ សាច់ញាតិ​តារា​សម្តែង​រូបនេះ បាន​និយាយថា រហូតមកដល់​ថ្ងៃ​ចុងក្រោយ នាង នៅតែ​ខំ​ធ្វើ​ការសម្តែង ជា ការងារ DJ វិទ្យុ ៕​
ទស្សនា​ឈុតឆាកថតរឿង “Sex is Zero” ដូចខាងក្រោមនេះ៖

មតិយោបល់