ព័ត៌មានជាតិ

រថយន្ត Lexus ចិត្តបុណ្យមួយគ្រឿង បើកគេចឆ្កែរត់ឆ្លងកាត់ផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញ: បើតាមសមត្ថកិច្ចខណ្ឌពោធិសែនជ័យ បានឲ្យដឹងថា កាលពីវេលាម៉ោង ១២ និង១០នាទីយប់ ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងដោយសារអ្នកបើកបរ រថយន្ត Lexus 470 មួយគ្រឿង បើកក្នុងល្បឿនលឿន ហើយគេចឆ្កែរត់ឆ្លងកាត់ បណ្តាលឲ្យក្រឡាប់ដោយខ្លួនឯង។

ហេតុការនេះកើតឡើងនៅតាមផ្លូវជាតិលេខ3 ទល់មុខក្លឹបម៉ូឌែនស៊ីធី ស្ថិតក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ភ្នំពេញ។

ក្រោយកើតហេតុ ក្រុមសង្គ្រោះ៧១១ កងពលតូចលេខ៧០ បានជួយសង្គ្រោះ នៅកន្លែងកើតហេតុ រួចបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម:៕

luxus-kindness-1

luxus-kindness-2

luxus-kindness-3

luxus-kindness-4

luxus-kindness-5

luxus-kindness-6

មតិយោបល់