នៅពេលដែលមានព័ត៌មានស្តីពីអាកាសចរណ៍ GE 222 របស់ក្រុមហ៊ុន TransAsia Airways បានជួបគ្រោះថ្នាក់នោះ និងចំនួនគ្រោះថ្នាក់បានកើនឡើង សិល្បៈករ សិល្បៈការិនីជាច្រើន បានបញ្ចេញសារ អធិស្ឋាន ដល់ជនរងគ្រោះ។
កាលពីថ្ងៃទី ២៣ ខែ កក្កដា ជើងហោះហើរ GE 222 បានធ្លាក់ ដែលធ្វើឲ្យមនុស្សរាប់សិបនាក់ ស្លាប់ និងរបួស ។ ទន្ទឹមជាមួយនឹងគ្នានេះដែរសិល្បៈករ ជាច្រើនបាន ចូលរួមបួងសួង និង អធិស្ឋាន ដល់ជនរងគ្រោះទាំងនោះ ឲ្យរួចផុតពីគ្រោះថ្នាក់នេះ ដែលធ្វើឡើងតាមរយៈទំព័រសង្គមរបស់ពួកគេ។
នាង Tam Lin បានសរសេរនៅលើទំព័រសង្គមរបស់ខ្លួនថា “សូមអធិស្ឋាន សម្រាប់ជនរងគ្រោះ ដែលជួបគ្រោះថ្នាក់ធ្លាក់យន្តហោះ ដែលវាជារឿងដ៏ឈឺចាប់” ។
https://i1272.photobucket.com/albums/y389/domneng/3%20lady/TaivanStar3_zpsedf402fc.jpg
នាង Shu Qi វិញ បានសរសេរថា “មនុស្សគ្រប់រូប សូមជួយអធីស្ឋានទាំងអស់គ្នា ដើម្បីជួយដល់ជនរងគ្រោះ ដែលជួបបញ្ហាធ្លាក់យន្តហោះ ដោយជាកំលាំងជួយមនុស្សជាទីស្រាលាញ់របស់ពួកគេ យកឈ្នះលើសោកនាដកម្មនេះ”។
https://i1272.photobucket.com/albums/y389/domneng/3%20lady/TaivanStar2_zps80ddade0.jpg
នាង Hebe សមាជិក្រុម SHE បានសរសរថា “ខ្ញុំសង្ឈឹមថាពួកគេនឹងមានព្រលឹងជាធម្មតាវិញ គ្រួសារដែលបាត់បង់ នូវសាច់ញាតិ ពិតជាពិបាកខ្លាំងណាស់” ។
https://i1272.photobucket.com/albums/y389/domneng/3%20lady/TaivanStar1_zpscc8127ec.jpg
តារាចម្រៀង និងសម្តែង Cyndi Wang “ថ្ងៃនេះមកចូលរួមមង្គលការ Hsu តែមិនគួរឲ្យជឿនូវអ្វីដែលបានកើតឡើងនៅ Penghu ឃើញរូបភាពនេះ នៅលើសារព័ត៌មាន ខ្ញុំពិតជាមានអារម្មណ៍តក់ស្លុត តែស្ឈឹមថា វានឹងអាចកាត់បន្ថយភាពឈឺចាប់ និងកុំឲ្យកើតមហន្តរាយសារជាថ្មី”៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/TaivanStar4_zps93423e68.jpg
មតិយោបល់