ព័ត៌មានជាតិ

ម៉ូតូ​ពីរ​គ្រឿ​បុក​គ្នា​ពេញទំហឹង​នៅ​ចំណុច​ផ្លូវ​បែក​ជា​បួន​រង​របួសធ្ងន់​និង​ស្រាល​៣​នាក់​

​ភ្នំពេញ​៖ ម៉ូតូ​ពី​រគ្រឿង​ដែល​បើកបរ​ក្នុង​ល្បឿន​លឿន ខណៈ​ដែល​មក​ចំណុច​ផ្លូវ បែក ជា​បួន​ក៏​បាន​បុក គ្នា​យ៉ាង​ពេញទំហឹង​បណ្តាលឲ្យ​ម្ចាស់​ម៉ូតូ​ទាំង​ពីរ​រងរបួស​ធ្ងន់​និង​ស្រាល ៣​នាក់​កាលពី​ម៉ោង​៩:៣០ នាទី​យប់ ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៤​នៅ​ចំណុច​ផ្លូវ​លេខ​១៤៣​កែង​ផ្លូវ​លេខ​៣១០ ស្ថិតក្នុង សង្កាត់ បឹង កេងកង ទី​៣ ខណ្ឌចំការមន​។​

​ប្រភព​ពត៌មាន​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ពីរ​បើក​ម៉ូតូ ឌុប​គ្នា​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ​កណ្តាល 1M.3213 បើក​តាម ផ្លូវ​លេខ​១៤៣​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ចំណែក​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា VISION ពាក់​ស្លាក​លេខ​ព្រៃវែង 1E.1938 បើកបរ​ដោយ​យុវជន​ម្នាក់​បើក តាម​ផ្លូវ​លេខ ៣១០ ក្នុងទិសដៅ ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុចកើតហេតុ​ម៉ូតូ​ហុងដា​ឌ្រី​មបា​ជ្រុល​ចង្កូ​តបុក​ម៉ូតូ​ម៉ាក​ហុងដា VISION ខ្ទាត​ទៅទើរ​លើ​ចិញ្ចើម​ផ្លូវ​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ហុងដា​ឌ្រី​សេ​១២៥ ម្នាក់​រងរបួស​បាក់ ជើងឆ្វេង ចំណែក​ពីរ​នាក់​ទៀត​បាន​រងរ​បួស​ស្រាល រីឯ​ម៉ូតូ​ហុងដា​ឌ្រី​ខូចខាត​ផ្នែក​ខាង​មុខ​ទាំង​ស្រុង​។​
​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ចំណែក​ម៉ូតូ​ទាំងពី​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចរាចរ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ខណ្ឌចំការមន​រងចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ​៕
2014-07-25_103258

មតិយោបល់