ព័ត៌មានជាតិ

រោងចក្រ​ឆាំង​ស៊ី​ង​ត្រូវ​អគ្គីភ័យ ឆាបឆេះ​ទាំងស្រុង និង​ធ្វើឲ្យ​ស្លាប់​នារី​ម្នាក់​

​មក​ដល់​ម៉ោង​៨ និង​៥០​ទា​ទី​ព្រឹក​នេះ ក្រុម​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ បាន​រក​សាកសព​នារី​ម្នាក់​ស្ថិត​នៅ​បន្ទប់​នៃ​រោងចក្រ​ដែល​នោះ​។ ក្នុង​ពេល​នេះ សមត្ថកិច្ច​កំពុងតែ​យក​រថយន្តស្ទួច ដើម្បី​ព្យាយាម​ទាញ​ទម្លាក់​ជញ្ជាំង យក​សាកសព​ចេញមកក្រៅ​។​
សូម​បញ្ចាក់​ថា រោងចក្រ​ឆាំង​ស៊ី​ង (Chang Sing) ត្រូវបាន​ភ្លើង​ឆាបឆះ​ខ្ទេច​អស់​ទាំងស្រុង​នៅ​វេលា​ព្រឹក​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០១៤​នេះ​។ ភ្លើង​បាន​ឆេះ​រោងចក្រ​នេះ​តាំងពី​ម៉ោងជាង​៣​ទៀប​ភ្លឺ​។ រោងចក្រ​នេះ​ស្ថិតនៅ​តាម​ផ្លូវ​បេតុង ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

ភ្លើង​បាន​ឆេះ​រោងចក្រ​ខ្ទេច​ទាំងស្រុង រួមទាំង​សម្ភារៈ ដូចជា​ម៉ាស៊ីនដេរ ក្រណាត់ ជាដើម​។ ចំណែក​តួ​អគារ​រោងចក្រ​ទាំងមូល​ត្រូវបាន​បាក់​ស្រុត​ដួល​រាប​ដល់​ដី​។ រោងចក្រ​នេះ​មាន​កម្មករ​កំពុង​សព្វ​ថ្ងៃ​ប្រមាណ​ជាង​១​ពាន់​នាក់​។​យ៉ាងណាក៏ដោយ តាម​សេចក្តីរាយការណ៍​ជំ​ហ៊ាន​ដំបូង គឺ​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​។ ក្នុង​ហេតុការណ៍​នេះ គេ​ឃើញ​មាន​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​ជួយ​អន្តរាគមន៍​ផងដែរ​៕​
ទស្សនាវីដេអូឃ្លិប​ដូចខាងក្រោមនេះ ៖

Fire

មតិយោបល់