ភ្នំពេញ៖នារីម្នាក់បានរង់របួសធ្ងន់ខណៈដែលរូបនាងកំពុងជិះក្នុងរថយន្ដតាក់ស៊ីមហាកំហែង ហើយក៍ត្រូវរថយន្ដកូរ៉េដឹកដីមួយគ្រឿង បុកចំពាក់កណ្ដាលរថយន្ដ នៅផ្លូវបែកជា៤ យ៉ាងពេញទំហឹង ។
ហេតុការណ៌នោះកើតឡើងការពីរវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី២៧ខែកក្ដដាឆ្នាំ២០១៤តាមបណ្ដោយផ្លូវលេខ៩០កែងនិងផ្លូវលេខ៥១ ត្រង់ចំណុចមុខសាលាខណ្ឌដូនពេញ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីបុរស ឈ្មោះ នុត ស្រស់ អាយុ៤១ឆ្នាំ ស្នាក់នៅក្នុងសង្កាត់កាកាប ខណ្ឌ ពោតិសែនជ័យ មុនពេលកើតហេតុរូបគាត់បានបើករថយន្ដតាក់ស៊ីមហាកំហែង មួយគ្រឿងពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 2Y.7051និងនារីម្នាក់ជាភ្ញៀវរួមដំណើរ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៩០ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុដែលជាផ្លូវបែកជា៤ ក៏មានរថយន្ដកូរ៉េដឹកដី មួយគ្រឿង ពណ៍ស មិនចាំស្លាក បើកបរដោយបុរសវ័យក្មេងម្នាក់ បើកយ៉ាងលឿន តាមបណ្ដោយផ្លូវលេខ៥១ ក្នុងទិសដៅជើងទៅត្បូង បុកចំពាក់កណ្ដាលរថយន្ដតាស៊ីមហាកំហែង យ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្ដតាក់ស៊ីមហាកំហែងវិលទៅបោកនិងរនាំងលួលទុកនៅចោលចញ្ចើមផ្លូវ ហើយរថយន្ដរង់ការខូចខាតមួយចំហៀងខាងស្ដាំស្ទីរទាំងស្រុង ចំណែកនារីដែលជិះក្នុងរថយន្ដតាក់ស៊ីខាងលើរង់របួសធ្ងន់ ហើយបុរសបើករថយន្ដតាក់ស៊ីមិនបានរង់របួសស្រាល ភ្លាមៗនោះរថយន្ដកូរ៉េដឹកដីខាងលើបានព្យាយាមបើករត់គេចបានដោយសុវត្តិភាព។
ក្រោយកើតហេតុ នារីរង់គ្រោះខាងលើត្រូវរថយន្ដតាត់ស៊ីមួយគ្រឿងដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត ចំណែករថយន្តតាក់ស៊ីមហាកំហែង ខាងលើ ត្រូវសមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែង ហើយយក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើង គោករាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕
មតិយោបល់