ព័ត៌មានជាតិ

ប្ដី​ប្រពន្ធ​ជនជាតិ​វៀតណាម​២​នាក់​ត្រូវ​រថយន្ត​បើក​គៀ សំណាង​មិន​គ្រោះថ្នាក់​ដល់​ជីវិត​

​ភ្នំពេញ ៖ ប្ដី​ប្រពន្ធ​ជនជាតិ​វៀតណាម​២​នាក់​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​ត្រឡប់​ទៅផ្ទះ​ត្រូវ​រថយន្ត​មួយ​គ្រឿង​បើក​គៀ​បុក​ប៉ះ​បណ្ដាល​អោយ​ដួល​រងរបួស​ធ្ងន់​ស្រាល ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ​ផ្សារ​ស្ទឹងមានជ័យ​ចាស់ តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹង​ថា​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ប្ដី​ប្រពន្ធ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ី​ធី​ប្លាស ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1B-2685 ទើប​ចេញពី​ធ្វើ​ការធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​មុនី​រ៉េត​ត្រឡប់ទៅផ្ទះ ទិសដៅ​ពី​កើត​ទៅ​លិច ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ ក៏​មាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បើក​ក្នុង​ល្បឿន​ស្រប​ទិស​គ្នា​មក​ពី​ក្រោយ​គៀ​ប៉ះ​ដៃ​ចង្កូត​ម៉ូតូ​ជនរងគ្រោះ​បណ្ដាល​ដួល​បោក​និង​ថ្នល់​រង​របួស​ស្ត្រី​ជា​ប្រពន្ធ​បែកក្បាល​ហូរឈាម ចំណែក​ប្ដី​រង​របួសស្រាល​។​បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ត្រូវ​រថយន្ត​សាមុយ​ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ​បុរស​ជា​ប្ដី​បាន​ជិះ​តាម​រថយន្ត​សាមុយ​ទៅ​មន្ទីរពេទ្យ​ផង​ដែរ​៕
2014-07-28_115301

មតិយោបល់