ក្លិបហង្សក្រហម បានបញ្ចប់ការផ្ទេរ ខ្សែការពារ Dejan Lovren ដែលមកពីក្លិប Southampton ក្នុងតម្លៃ ២០ លានផោន ក្នុងរយៈពេល ៥ឆ្នាំ ។
កីឡាករសញ្ជាតិក្រូអាត បានផ្សារភ្ជាប់ជាមួយនឹងហង្សក្រហម ហើយបានធ្វើឲ្យបំណងប្រាថ្នារបស់ខ្លួន លេងបានសម្រេច ដូចដែលគ្រោងទុក។
កីឡាករ Lovren បានប្រាប់ដល់ គេហទំព័រ ហង្សក្រហមថា “សុបិន្តរបស់ខ្លួនវាបានក្លាយជាការពិតហើយ ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានមកកាន់ទីនេះ ហើយមានមោទនៈភាពខ្លាំងណាស់ ដែលបានមកទីនេះ ដោយមិនអាចរងចាំការចាប់ផ្តើមលេងបាននោះទេ” ។
កីឡាករ Lovren បានបន្តទៀតថា” បន្ទាប់ពីខ្លួនបានលេង នៅ Anfield កាលពីរដូវកាលមុន ខ្ញុំបាននិយាយមកកាន់ខ្លួនឯងថា នៅថ្ងៃណាមួយ ខ្លួននឹងសង្ឈឹមបានមកលេងនៅទីនេះ ក្នុងនាមជាកីឡាករហង្សក្រហម” ។
កីឡាករវ័យ ២៥ ឆ្នាំរូបនេះ បានក្លាយជា កីឡាករ ខ្សែការពាររបស់ហង្សក្រហម ដែលមានតម្លៃខ្លួនថ្លៃបំផុត នោះគឺ ២០ លានផោន ៕
មតិយោបល់