ប្រសិនបើអ្នក ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា អ្នកមានជំងឺធ្លាក់ទឹកចិត្ត និង កើតមានរួមជាមួយផង ដែរនូវ
បញ្ហានៃជីវិតផ្លូវភេទ នោះអ្នកមិនមែនកំពុងតែប្រឈមនឹង វាតែម្នាក់ឯងនោះទេ។ បញ្ហានៃការ រួមភេទមានដូចជា លិង្គងាប់ ឬ អសម្ថភាព ក្នុងការបញ្ចេញទឹកកាម គឺថាជារឿយៗបញ្ហាទាំងនេះ គឺតែង តែកើតមានរួមជាមួយនឹង ជំងឺនៃការធ្លាក់ទឹកចិត្ត។ តែជាដំណឹងល្អ នោះគឺថា វេជ្ជបណ្ឌិតគឺអាចធ្វើការ ព្យាបាលនូវរាល់បញ្ហានៃផ្លូវភេទ ដែលកើតមានព្រមគ្នាជាមួយនឹង ជំងឺធ្លាក់ទឹកចិត្តទាំងនេះបាន។
តើបញ្ហាផ្លូវភេទ និង ជំងឺធ្លាក់ទឹកចិត្តមានទំនាក់ទំនងគ្នា បានយ៉ាងដូចម្តេចខ្លះ ?
ខួរក្បាល គឺមានរំញោចជាខ្លាំង ទៅលើចំណង់នៃការរួមភេទ។ តម្រូវការនៃការរួមភេទ គឺចាប់ផ្តើម កើតមាននៅក្នុងខួរក្បាល ហើយវាបានធ្វើដំណើរចុះមកផ្នែកខាងក្រោម។ នេះដោយសារតែ សារជាតិគីមី ជាពិសេសម្យ៉ាង ដែលត្រូវបានគេស្គាល់ថាជា អ្នកចម្លងនូវប្រព័ន្ធប្រសាទ។ សារធាតុគីមីទាំងអស់នេះ គឺ បានបង្កើនដល់ ទំនាក់ទំនងរវាង កោសិកាខួរក្បាល និង ជម្រុញអោយមាន ចរន្តឈាមរត់ជាខ្លាំងទៅ កាន់សរីរៈ នៃផ្លូវភេទ។ បញ្ហានោះគឺថា ប្រសិនបើអ្នកមានជំងឺធ្លាក់ទឹកចិត្ត និង អារម្មណ៍នៃភាពមិន ប្រក្រតីផ្សេងៗទៀត នោះសារជាតិគីមីនៅក្នុងខួរក្បាលទាំងនេះ គឹនឹងមានអតុល្យភាព ។
មានបុរស និង ស្ត្រីជាច្រើនដែលកើតមាននូវជំងឺធ្លាក់ទឹកចិត្ត គឺបានប្រាប់ថា ពួកគេមាននូវចំណង់ ផ្លូវភេទធ្លាក់ចុះ ឬ ក៏មិនមានតែម្តង។ ហើយបញ្ហាទាំងនេះ គឺបានដាក់សម្ពាធដល់ ទំនាក់ទំនងស្និទ្ធស្នាល របស់ដៃគូស្នេហា របស់ពួកគេ។
តើឱសថសម្រាប់ព្យាបាលជំងឺផ្លូវចិត្ត អាចបណ្តាលអោយអ្នកមានបញ្ហា ផ្នែកសមត្ថភាពផ្លូវភេទដែរឬទេ?
ជាអត្ថប្រយោជន៍ របស់ថ្នាំព្យាបាលជំងឺផ្លូវចិត្ត គឺវាអាចជួយជម្រុញធ្វើអោយអារម្មណ៍របស់បុគ្គលម្នាក់ មាន ភាពល្អប្រសើរឡើវិញ ឬ មានអារម្មណ៍ ក្នុងការផ្តល់តម្លៃអោយខ្លួនឯង ប៉ុន្តែប្រភេទខ្លះនៃថ្នាំប្រភេទ នេះ ឧទាហរណ៍ដូចជា ពពួក selective serotonin reuptake inhibitors គឺអាចផ្តល់នូវ ផលរំខានមួយចំនួន ។ ផលរំខានទាំងនោះ គឺអាចផ្តល់ជាលទ្ធផល គឺធ្វើអោយអ្នកមានបញ្ហា ផ្នែកសមត្ថភាពផ្លូវភេទ។
ថ្នាំសម្រាប់ប្រឆាំងនឹងជំងឺផ្លូវចិត្ត គឺជួយជម្រុញអោយអារម្មណ៍របស់អ្នក ដែលមានជំងឺធ្លាក់ទឹកចិត្ត មានភាពខ្ពស់ឡើងវិញ ដោយវាធ្វើការភ្ញោចទៅលើ តុល្យភាពនៃសមាសធាតុគីមី នៅក្នុងខួរក្បាល។ ប៉ុន្តែ សមាសធាតុគីមីដូចគ្នាទាំងនេះ គឺត្រូវបានចូលរួមផងដែរ ទៅក្នុងការឆ្លើយតបរបស់ ផ្លូវភេទ។ ថ្នាំ ព្យាបាលជំងឺផ្លូវចិត្ត ក៏បានធ្វើការផ្លាស់ប្តូរផងដែរនូវ តុល្យភាពរបស់វា ជារឿយៗគឺអាចបណ្តាលអោយ មាន ការមិនដំណើរការផ្នែកចំណង់ផ្លូវភេទ។ ផលរំខាននៃការប្រើប្រាស់ថ្នាំព្យាបាលជំងឺផ្លូវចិត្តនេះ នឹងមានកើនឡើង នៅពេលដែល កម្រិតដូសនៃថ្នាំនេះ ត្រូវបានធ្វើការបង្កើនផងដែរ ។
តើបញ្ហាផ្លូវភេទប្រភេទណាខ្លះ ដែលមានទំនាក់ទំនងជាមួយនឹង ថ្នាំសម្រាប់ព្យាបាលជំងឺផ្លូវចិត្ត?
បញ្ហាផ្លូវភេទ ដែលកើតមានជាមួយនឹងការប្រើថ្នាំសម្រាប់ព្យាបាលជំងឺផ្លូវចិត្ត រួមមានដូចជា៖
· មិនមានសមត្ថភាព ក្នុងការរួមភេទ ឬ មិនមានភាពរីករាយជាមួយនឹងវា។
· លិង្គងាប់ ចំពោះបុរស។
· ចំណង់ផ្លូវភេទ ត្រូវបានធ្លាក់ចុះ។
· មិនមានសម្ថភាព ក្នុងសម្រេចកាមបាន។
តើបញ្ហាផ្លូវភេទ ដែលកើតមានជាមួយនឹងជំងឺធ្លាក់ទឹកចិត្តនេះ អាចធ្វើការព្យាបាលបាន ដោយវិធីណា ?
មានវិធីជាច្រើនដែលយើងអាចប្រើបាន ក្នុងការគ្រប់គ្រងនូវ ផលរំខាននៃឱសថសម្រាប់ព្យាបាល ជំងឺផ្លូវចិត្ត ចំពោះបញ្ហាផ្លូវភេទ ដោយមិនចាំបាច់ ទាក់ទងនឹងព្យាបាល។ ឧទាហរណ៍ ប្រភេទថ្នាំប្រឆាំង នឹងជំងឺផ្លូវចិត្តប្រភេទថ្មី គឺបានមានដំណើរការផ្សេងគ្នា ដែលពួកវាអាចនឹងមិនមានផលប៉ះពាល់ទៅលើ មុខងារផ្លូវភេទរបស់អ្នក។ ដូច្នេះ គ្រូពេទ្យអាចនឹងធ្វើការផ្លាស់ប្តូរនូវ ប្រភេទថ្នាំផ្សេងទៀតសម្រាប់អ្នក គឺ ជាប្រភេទដែលអាចនឹងមិនសូវមាន ឥទ្ធិពលទៅលើ សម្ថភាពក្នុងការរួមដំណេករបស់អ្នក។ ដើម្បីទទួល បាននូវជំនួយ អ្នកត្រូវធ្វើការពិភាក្សាជាមួយនឹងគ្រូពេទ្យ ។
ប្រសិនបើពួកគេ មិនបានដឹងថាអ្នកមានបញ្ហាជាមួយនឹងសមត្ថភាពនៃការរួមភេទ នោះគ្រូពេទ្យនឹង មិនអាចជួយអ្វីអ្នក បាននោះទេ។ អ្នកត្រូវហ៊ាននិយាយដោយចំហ ជាមួយនឹងគ្រូពេទ្យ និង ដៃគូរបស់អ្នក ។ បន្ទាប់មក ធ្វើការសាកសួរគ្រូពេទ្យថា តើអ្វីដែលអាចជួយដោះស្រាយ នូវស្ថានភាពរបស់អ្នកបាន ។
នៅពេលដែលអ្នកជំងឺបានដឹងថា បញ្ហាផ្នែកផ្លូវភេទដែលមានទំនាក់ទំនងជាមួយនឹង ការប្រើប្រាស់ថ្នាំ អាចត្រូវបានធ្វើការព្យាបាលបាន គឺមានមនុស្សជាច្រើនបានសម្រចចិត្តបន្តធ្វើការប្រើប្រាស់ នូវប្រភេទ ថ្នាំព្យាបាលជំងឺផ្លូវចិត្តទាំងអស់នេះទៀត ៕
មតិយោបល់