មរណៈភាពរបស់លោក Steve Jobs ដែលជាស្ថាបនិក និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Apple ពិតជាបាន ធ្វើឲ្យមហាជនជាច្រើនមានការរន្ធត់ចិត្ត នៅពេលដែលបាត់បង់មនុស្សដ៏មានទេពកោសល។
ក្រោយពីមរណៈភាពរបស់ Steve Jobs លោក Joshua Michael Stern និង Matt Whiteley ដែលជាអ្នកដឹកនាំ និងនិពន្ធរឿង បានសរសេរ និងថតខ្សែភាពយន្តមួយដែលទាក់ទងនឹងជីវិតពិតរបស់លោក Jobs។
នៅក្នុងសាច់រឿងគឺនិយាយពីជីវិតការងាររបស់អតីតនាយកប្រតិបត្តិ Apple មួយនេះ តាំងពីឆ្នាំ ១៩៧១ ដល់ ២០១១ ដែលនៅក្នុងនោះ តារាសម្ដែង Ashton Kutcher គឺត្រូវដើរតួជាលោក Steve Jobs ព្រោះថាមុខមាត់ របស់លោកដូចគ្នា។
ខ្សែភាពយន្តជីវិតរបស់លោក Jobs ក្រោមចំណងជើងថា «Jobs»នឹងត្រូវបង្ហាញខ្លួននៅថ្ងៃទី ២៧ខែមករា ឆ្នាំ ២០១៣ ខាងមុខនេះ។
ដើម្បីចូលរួមចំណែកក្នុងរមណៈភាព និងការបាត់បង់មនុស្សដ៏មានឥទ្ធិពល យើងគួរតែទស្សនានូវ ខ្សែភាពយន្តនេះតាំងអស់គ្នា៕
ព័ត៌មានជាតិ
មតិយោបល់