ព័ត៌មានជាតិ

មន្ត្រីឥណទាន នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ត្រូវរថយន្តបុកស្លាប់

កណ្តាល: នៅវេលាម៉ោង ២០និង៤០នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ម្តុំផ្សារថ្នល់ទទឹង លើផ្លូវជាតិលេខ៤ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យស្លាប់បុរសម្នាក់។

ជនរងគ្រោះឈ្មោះ សាន ចាន់ធឿន ភេទប្រុស មុខរបរ មន្ត្រីឥណទាន នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់។

សមត្ថកិច្ច បានឲ្យដឹងថា ដំបូងទ្បើង គេឃើញជនរងគ្រោះ បើកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1R-5450 ធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តកុងតឺន័រធុនធំ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3A-3600 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ។

ក្រោយទទួលបានដំណឹង សមត្ថកិច្ច បានចុះធ្វើការវាស់វែង និងយកវត្ថុតាងទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់