ក្រុមហ៊ុនផ្ដល់សេវាកម្ម Search នៅក្នុងប្រទេសចិន Baidu ថ្មីៗនេះ បានបង្ហាញឲ្យខឹងថា ខ្លួនមានគម្រោងបង្កើតរថយន្តបើកបរដោយស្វ័យប្រវត្តិ ដែលមានលក្ខណៈស្រដៀងទៅនឹងរថយន្តរបស់ក្រុមហ៊ុន Google ផងដែរ។
យោងតាមសំដីរបស់លោក Kai Yu អនុប្រធានទទួលផ្ទុកផ្នែកស្រាវជ្រាវទៅលើគម្រោងម៉ាស៊ីនរបស់ Baidu បានឲ្យដឹងថា ក្រុមហ៊ុនកំពុងតែសិក្សា និងបង្កើតរថយន្តបើកបរដោយស្វ័យប្រវត្តិ។ លោកបានបញ្ជាក់បន្ថែមទៀតថា ទិន្នន័យដែលពាក់ព័ន្ធនឹងផ្លូវ ផែនទី រួមនឹងព័ត៌មានទាំងឡាយកំពុងតែប្រមូល ដោយមានខ្លះបានបញ្ចប់ និងខ្លះនៅ។
ថ្លែងប្រាប់សារព័ត៌មាន The Next Web លោក Yu បានសង្កត់ធ្ងន់ថា រថយន្តបើកបរដោយស្វ័យដោយស្វ័យប្រវត្តិមិនមែនមកជំនួសការងារមនុស្សទេ ប៉ុន្តែវាបានជួយសម្រួលការងារមនុស្សទៅវិញ។
យោងតាមការបញ្ជាក់បន្ថែម រថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ Baidu ខុសស្រឡះពី Google ប៉ុន្តែលោកមិនបានបញ្ជាក់ថាខុសគ្នាត្រង់ចំណុចណាខ្លះនោះទេ៕
មតិយោបល់