ក្រចេះ: នគរបាលការិយាល័យកម្រិតធ្ងន់ខេត្តក្រចេះ សហការជាមួយកម្លាំងអធិការដ្ឋាននរគបាលស្រុកសំបូរ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍លន់ សុផាត ស្នងការនគរបាលខេត្ត បានបន្តឃាត់ខ្លួនបុរសម្នាក់ថែមទៀត ពាក់ព័ន្ធក្នុងករណីវាយសម្លាប់ស្រ្តីរងគ្រោះនៅស្រុកសំបូរម្នាក់ កាលពី២ឆ្នាំកន្លងទៅ។
ជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ខណៈបក្ខពួក៣នាក់ ត្រូវចាប់ខ្លួនបានកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ នៅចំណុចភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ហើយត្រូវបានឃុំខ្លួនដាក់ពន្ធនាគាររួចហើយដែរ៕




មតិយោបល់