ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Peypey Dy ចេញ MV បទ​ចម្រៀង​ជា​លើកដំបូង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​

​តារា​ហ្វេ​ស​ប៊ុកដ៏​ល្បីល្បាញ Peypey Dy ថ្មីៗ​នេះ​បាន​ធ្វើ​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ចាប់អារម្មណ៍ សារជាថ្មី​ម្តងទៀត​ហើយ ជាមួយនឹង ការចេញ MV ចម្រៀង Teaser ជា​លើកដំបូង​របស់​ខ្លួន ក្រោម​ចំណងជើង​ថា “ខ្ញុំ​ផ្តើម​ស្រលាញ់​ គេ​ផ្តើម​អស់ចិត្ត​” ។​

​បទ ” ខ្ញុំ​ផ្តើម​ស្រលាញ់​ គេ​ផ្តើម​អស់ចិត្ត​” នេះ​ដែរ​ត្រូវ​បាន តារា​ហ្វេ​សប៊ុក Peypey Dy ចែកចាយ​លើ​ទំព័រ​របស់​ខ្លួន ទើបតែ​បាន​រយៈពេល ១ ម៉ោង​សោះ មាន​អ្នក​ចុច Like រហូតដល់​ទៅជាង ៣ពាន់​នាក់​ ហើយ​អ្នកអ្នកទាំងនោះ​បានបញ្ចេញ​មតិ​គាំទ្រ​ថា ពិតជា​ពិរោះ​ខ្លាំងណាស់ ។
​តារា​ហ្វេ​សប៊ុក Peypey Dy អាច​ចាត់ទុកថា ជា​តារា​ហ្វេ​សប៊ុកដំបូង​គេ ដែល​បាន​ចេញផ្សាយ​នូវ​បទចម្រៀង​របស់ខ្លួន និង​ជា​បទ​ដំបូង​បំផុត ដើម្បី​រួម​រំលែក លើកស្ទួយដល់​វិស័យឧស្សាហកម្ម​កម្សាន្ត​ក្នុងប្រទេស​កម្ពុជា ។​

​ឆ្លើយឆ្លងជាមួយនឹង​គេហទំព័រ ដំណឹង តាមរយៈ​ទូរស័ព្ទ នៅវេលា​ម៉ោង ៧​និង ២០នាទីល្ងាច ថ្ងៃទី ២៨ ខែ កក្កដា តារា​ហ្វេ​សប៊ុក Peypey Dy បាន​ប្រាប់ឲ្យដឹង​ថា “បទ​នេះ​មិន​មាន​ផលិតកម្ម​នោះទេ តែ​វា​ចេញពី​ការផ្តួចផ្តើមក្រុម​របស់​ខ្លួន ដោយ​រួមសហការ​ជាមួយនឹង​ស្ទុឌីយូ CMYK ទើប​អាច​សម្រេច​ការផលិត​ប​ទ​ចម្រៀង​នេះ​ឡើងតែម្តង ។ តារា​ហ្វេ​សប៊ុក​រូបនេះ​បាន​បន្តទៀតថា នេះ​គឺ​ជា​បទ ចេញ​លក្ខណៈ Teaser តែប៉ុណ្ណោះ ចំណែក MV ពេញលេញ នឹង​ចេញផ្សាយ​នៅ​ថ្ងៃ​ទី០១ ខែសីហា ចំ​ពេល​ដែល គេហទំព័រ​ខ្លួន បើក​ដំណើការ ជា​ផ្លូវការផងដែរ” ។​

​បទ​ចម្រៀង​នេះ​ដែរ ទាំង​សំនៀង និង​ឈុត​សម្តែង ពិតជា​ទទួល​បាន​ការ​ចាប់អារម្មណ៍​បំផុត ដោយ​ការដឹកនាំ​ពោរពេញ​ទៅដោយ​បទពិសោធ។​
​សូម​បញ្ជាក់​ផង​ដែរ​ថា ក្រៅពី​ងារជា​តារា​ហ្វេ​សប៊ុក Peypey Dy ក៏​ជា​ពិធីករបង្ហាញ​ខ្លួន​ថ្ងៃ​សៅរ៍-អាទិត្យ នៅ​ផ្សាររាត្រី​សម្បត្តិ​ទន្លេបាសាក់៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖

https://i1272.photobucket.com/albums/y389/domneng/3%20lady/PeypeyDy4_zps1bd9ea76.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/PeypeyDy_zps09062ee8.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/PeypeyDy1_zpsa9ba58b7.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/PeypeyDy2_zps43f70037.jpg

មតិយោបល់