កណ្ដាលៈ បុរសម្នាក់បានទៅផឹកស្រានៅផ្ទះមិត្តភក្តិនៅពេលយប់ជាមួយបងប្អូន លុះព្រឹកឡើងបែរជាប្រទះឃើញដេកខ្យល់គស្លាប់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣៥នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិជើងព្រៃ១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ុល ប្រុស ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអំពៅព្រៃ១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរកសិករ។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុមួយថ្ងៃនៅវេលាម៉ោងប្រហែល៧និង៥០នាទីយប់ជនរងគ្រោះបានមកផឹកស្រានៅផ្ទះមិត្តភ័ក្កឈ្មោះ វន បូរិទ្ធ ភេទប្រុស នៅភូមិជាមួយគ្នា ជាមួយបងប្អូន លុះដល់វេលាម៉ោង១និង១៥នាទីយប់ ពេលផឹកស្រារួច ជនរងគ្រោះនិងឈ្មោះ វន បូរិទ្ធបាននាំគ្នាមកដេកនៅក្នុងរោងក្បែរកន្លែងជនរងគ្រោះលក់ បន្ទាប់មកនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៧និង៣៥នាទីព្រឹក បងស្រីរបស់ជនរងគ្រោះឈ្មោះ អ៊ុល ឡាប បានមកដាស់ជនរង
គ្រោះនិងឈ្មោះ វន បូរិទ្ធ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចបានរាយការណ៍មកសមត្ថកិច្ចចុះមកត្រួតពិនិត្យរួមមានកម្លាំងជំនាញ កម្លាំងប៉ុស្ដិ៍ អាជ្ញាធរមូលដ្ឋាននិងគ្រូពេទ្យចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យទៅលើសាកសព។
តាមការសន្និដ្ឋានរបស់គ្រូពេទ្យបញ្ជាក់ថាសាកសព ពិតជាបានស្លាប់ដោយសារខ្យល់គ(ជំងឺ)ប្រាកដមែន ក្រោយពេលពិនិត្យរួច កម្លាំងជំនាញនិងក្រុមគ្រូពេទ្យបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់