ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូក្នុងស្ថានភាពស្រវឹងស្រា ជោកជាំ ហើយជិះម៉ូតូ ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករៀនទេវតា ម្នាក់ឯង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង ១០និង១០ នាទី យប់ថ្ងៃ ទី២៩ ខែ កក្កដា ឆ្នាំ២០១៤ នៅចំណុចមុខមន្ទីរពេទ្យព្យាបាលធ្មេញ កម្ពុជា តាមបណ្តោយ ផ្លូវលេខ ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌ ចំការមន ។
ប្រភពព័ត៌មានបានឲ្យដឹងថានៅមុខពេលកើតហេតុ គេសង្កេតឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា ឌ្រឹមធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក់លេខ កណ្តាល 1F-3561 បានជិះតាមបណ្តោយផ្លូវ លេខ ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ដោយជិះក្នុងល្បឿនលឿនហើយរេចង្កួតពេញផ្លូវ ស្រាប់តែមកដល់ ចំណុចកើតហេតុ ក៏បានជ្រុលចង្កួតមកបុកនិង រៀនទេវតា បណ្តាលឲ្យម៉ូតូនិងម្ចាស់ហោះផ្លោង ជាង១០ម៉ែត្រ រងរបួសធ្ងន់ធ្ងរ រីឯចំណែក រៀនទេវតា វិញបានបាក់ខ្ទិចគ្មាននៅសល់ ។
បន្ទាប់ពីកើតហេតុ បុរស ដែលរងរបួសខាងលើត្រូវបានគេដឹងតាមម៉ូតូ យកទៅមន្ទីរពេទ្យព្យាបាលហើយចំណែក ម៉ូតូ វិញត្រូវបាន សមត្ដកិច្ចយក ទៅរក្សាទុកឲ្យនៅខណ្ឌចំការមនរងចាំម្ចាស់មកទទួលយកវិញ ៕
មតិយោបល់