ព័ត៌មានជាតិ

Update៖ គួរឲ្យសង្វែកណាស់! ប្រពន្ធយំឱបសពប្តីជាមន្ត្រីយោធា កងឯកភាព​អគ្គនាយដ្ឋានបច្ចេកទេស ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទៅបុករបាំងថ្មចែកទ្រូងផ្លូវ

ភ្នំពេញ: មន្ត្រីយោធាម្នាក់ ជិះម៉ូតូPCXមួយគ្រឿង មិនប្រយ័ត្នជ្រុលចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវបណ្តាលដួលបោកនឹងថ្នល់ បែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងកាពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងកើតអង់តែនទួលគោកប្រមាណជាង១០០ម៉ែត្រ តាមបណ្តោយផ្លូវ២៧៣ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

សពជនរងគ្រោះ(ស្លាប់)មានឈ្មោះ សុវណ្ណ​ ចន្ទ័តុលា ភេទប្រុស អាយុ៣០ឆ្នាំជាង មុខរបរមន្ត្រីយោធា កងឯកភាព​ អគ្គនាយដ្ឋាន បច្ចេកទេស ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកPCX ពាក់ស្លាកលេខ ភ្នំពេញ 1GJ-1780 ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់កើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មចែកទ្រូវផ្លូវបណ្តោលឲ្យដួលបោកនឹងថ្នល់បែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម អ្វីគួឲ្យសង្វែកនោះប្រពន្ធនិងសាច់ញាតិយំសោកបោកប្រាណដែលបាត់បង់សមាជិកនៅក្នុងក្រុមគ្រួសារ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះមកដល់និងបានទំនាក់ទំនងទៅសាច់ញាតិជនរងគ្រោះចុះមកដល់កន្លែងកើតហេតុ រួចបានធ្វើកោសល្យវិច័យនិងធ្វើឯកសារប្រគល់ម៉ូតូនិងសពជូនសាច់ញាតិយកទៅធ្វើបុណ្យនៅគេហដ្ឋានតាមប្រពៃណី៕

មតិយោបល់