អង់គ្លេស ៖ អ្នកចាត់ការទូទៅក្លិប មេឃខៀវ Manchester City លោក Manuel Pellegrini បានបង្ហើបឲ្យដឹងថា ការឈ្នះពានរង្វាន់ បានបន្ធូរបន្ថយសម្ពោធ របស់គាត់ និងក្រុមកីឡាករខ្លួនតិចតូចបំផុត ។
សម្រាប់មេឃខៀវ ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ បានឈ្នះពាន ២ ហើយពានចុងក្រោយគឺជាពានដំបូង របស់ Pellegrini ដែលស្ទើរតែមិនរំពឹងថាឈ្នះហង្សក្រហម ឡើយលើទឹកដីអង់គ្លេសនេះ ។
ទោះជាយ៉ាងណា អ្នកចាត់ការទូទៅសញ្ជាតិឈីលី មិនបានរំពឹងទុកថា ឈ្នះពានឡើយ ដោយពេលនោះ មានក្រុម ៦ ដែលជាក្រុម កំពូល ប្រកួតយ៉ាងស្វិតស្វាញ ជាទីបំផុត ។
លោក Pellegrini បាននិយាយប្រាប់ Sporting Life ថា “ខ្ញុំមិនបានគិតថាសម្ពោធនោះ ត្រូវបានចេញឆ្ងាយនោះទេ ដោយរដូវកាលថ្មីនេះ យើងនៅតែបន្តរងសម្ពោធ ជាមួយនឹងក្រុមធំៗជាច្រើន” ។
នៅរដូវកាលនេះដែរ មិនមែនត្រឹមតែ ហង្សក្រហមនោះទេ យើងនៅមានគូប្រជែងខ្លាំងៗដែលកំពុងត្រៀមខ្លួន ជាស្រេច ដូចជា តោខៀវ មេឃខៀវ កាំភ្លើងធំ បិសាចក្រហម និង មាន់ខ្នាយមាស ដែលជាក្រុមខ្លាំង អាចនឹងដណ្តើមពាន ពីលោកដូចគ្នា ៕
មតិយោបល់