បុរសម្នាក់មិនដឹងមានមូលហេតុអ្វីអោយច្បាស់លាស់បានធ្វើអោយគាត់ សម្រេចចិត្តលោតទឹកសំលាប់នៅស្ពានជ្រោយចង្វាបានសម្រេច ហេតុការណ៌នោះកើតឡើងការពីរវេលាម៉ោង១២ និង១០នាទីយប់ឈានចូល ថ្ងៃទី៣១ ខែកក្ដដាឆ្នាំ២០១៤ ត្រង់ចំណុចលើស្ពានជ្រោយចង្វា ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញ បុរសម្នាក់បានជិះម៉ូតូ ឌុប មួយគ្រឿង មកឈប់នៅលើស្ពានជ្រោយចង្វា ហើយមានទឹកមុខពិបាកចិត្ត បានប្រហែលជា៣នាទី ខណៈនោះ បុរសខាងលើក៍បាន ដើរទៅដល់ចំណុចគោលដៅ ពាក់កណ្ដាលស្ពាន រួចបានឡើងលើបង្កាន់ដៃស្ពាន លោតចុះទៅក្រោមបានស្រមោល ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះកមកដល់កន្លែងកើតហេតុបានត្រឹមតែឈរមើល ហើយរង់ចាំ២ទី៣ថ្ងៃ សាកសពអណ្ដែតឡើងលើ៕
មតិយោបល់