ព័ត៌មានជាតិ

ករណីជិះ​ម៉ូតូ​ប៉ះ​រថយន្ដ​ បណ្តាលឲ្យ​មនុស្ស​ខ្ទា​តទៅ​ចូល១​គ្រឿង​ទៀត​ កិន​ស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់​

​កំពង់ស្ពឺៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​៣០២២​ វេលា​ម៉ោង​៦​និង​២០​នាទី​ នៅ​លើ​ផ្លូវ​លេខ​១៣០​ ត្រង់​ចំណុច​ភូមិ​រំលេច​ ឃុំ​រលាំងគ្រើល​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ប៉ះ​រថយន្ដ​ រួច​ម៉ូតូ​និង​មនុស្ស​ខ្ទា​ត​ចូល​រថយន្ត​១​គ្រឿង​ទៀត​ បណ្តាល​អោយ​ស្ត្រី​ម្នាក់​ស្លាប់​ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ ។​

​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​ បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ មាន​ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​ 1I-9593​ អ្នកបើកបរ​ឈ្មោះ​ ប៉ិច​ តូច​ ភេទ​ស្រី​ អាយុ​៤៦​ឆ្នាំ​ ឌុ​ប​មនុស្ស​១​នាក់​ ឈ្មោះ​ ឈៀង​ មាន​ ភេទ​ស្រី​ អាយុ​៤៧​ឆ្នាំ​ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ទំនប់​ ឃុំ​សែន​ដី​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត​ ។​

លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​ប៉ះ​ជាមួយ​រថយន្ត​១​គ្រឿង​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​កំពង់ចាម​ 3A-0445​ មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​ (​រត់គេច​ ក្រោយ​ពេល​កើតហេតុ​)​ ដែល​កំពុង​បើកបរ​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច​ បន្ទាប់​មក​ម៉ូតូ​និង​មនុស្ស​បាន​ខ្ទាត​ចូល​រថយន្ត​១​គ្រឿង​ទៀត​ ម៉ាក​ហ៊ី​យិ​ន​ដាយ​ ពណ៌​ទឹកក្រូច​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3F-3510​ សណ្តោង​សឺ​មី​រ៉ឺ​ម៉ក​គ្មាន​ស្លាក​លេខ​ មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​ (​រត់គេច​ក្រោយ​ពេល​កើតហេតុ​)​ បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត​ បណ្ដាល​ឲ្យ​ ឈ្មោះ​ ប៉ិច​ តូច​ ស្លាប់​នៅ​កន្លែង​កើតហេតុ​ និង​ឈ្មោះ​ ឈៀង​ មាន​ រង​របួសធ្ងន់​ ។​

​ចំពោះ​សព​ត្រូវ​បាន​សមត្ថកិច្ច​ ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ រីឯ​អ្នក​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ។​

បច្ចុប្បន្ន ​វត្ថុ​តាង​ទាំង​៣​គ្រឿង​ រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រលាំងគ្រើល​ ដើម្បី​ស្រាវជ្រាវ​ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ ៕

មតិយោបល់