ព័ត៌មានជាតិ

ផ្ទុះ​សេ​ខ្សែរ​ភ្លើង ឆាបឆេះ​ពេញ បង្គោល​ភ្លើង​នៅ ចំណុច​មុខ​ហាង The Pizza Company ផ្អើល​ប្រជា​ពលរដ្ធ​ទាំង​យប់​

ភ្នំពេញ​៖ អគ្គិភ័យ​ឆាបឆេះ​បង្គោល​ភ្លើង​បង្ក​ឲ្យមាន​ការភ្ងាក់ផ្អើល​ទាំងយប់ នៅ​ចំណុច​ហាង The Pizza Company ផ្អើល​ប្រជា​ពលរដ្ធ​ទាំង​យប់​នាំគ្នា​ពន្លត់ កាលពី​វេលា​ម៉ោង ១០​និង​៤០​នាទី យប់ ថ្ងៃ ទី ៣០​ខែកក្កដា​ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េ (២១៧) ស្ថិតក្នុង សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​តាម​ព័ត៌មាន​ពី​សមត្ថកិច្ច បានបញ្ជាក់​ថា អគ្គិភ័យ​ឆាបឆេះ​បង្គោល​ភ្លើង​នោះ បាន​ឆាបឆេះ​ពី​បង្គោល​ភ្លើង ធំ នៅក្បែរ​ហាង The Pizza Company ក៏​ធ្វើឲ្យ​មាន​ការភ្ងាក់ផ្អើល​ពី​ប្រជាពលរដ្ធ​ដែល​រស់នៅ​ក្បែរ កន្លែង កើតហេតុ​នេះ នាំគ្នា​ជួយ​យក​ធុង​ពន្លត់​អគ្គិភ័យ មក​បាញ់​បង្គោល​ដែល​កំពុង​ត្រូវ​ភ្លើង​ឆាបឆេះ​នេះ ឲ្យ​រលត់​តែ ភ្លើង​នៅតែ​ឆេះ​ដដែល ហើយ​ភ្លាមៗ​នោះ​សមត្ថកិច្ច​ក៏​បាន​ចុះមក​អន្តរាគមន៍ និង​ព្យាយាម យក​ធុង​អគ្គិភ័យ​មក​បាញ់ ពន្លត់​បង្គោល​កំពុង​ឆាបឆេះ ឲ្យ​រលត់​ទៅ វិញ​ប្រហែលជា ជិត​កន្លះ​ម៉ោង ។ ទោះជា​យ៉ាង ណា សមត្ថកិច្ច ក៏​បាន​ទំនាក់ ទំនង ទៅ​ផ្នែក​ជំនាញ E.D.C ឲ្យ​ចុះមក​ត្រួតពិនិត្យ បង្គោល ភ្លើង ថា​ហេតុ​បានជា​ឆ្លង ភ្លើង ឆេះ​បែបនេះ ហើយ​អ្នក ជំនាញ E.D.C ក៏​បាន​ចុះមក ត្រួតពិនិត្យ ផងដែរ​៕

2014-07-31_103710

មតិយោបល់