ព័ត៌មានជាតិ

ចិន​រកឃើញ​សាក​សព្វ​ម៉ូ​មី ៣ ដែល​មាន​អាយុកាល​ជាង ៣០០ ឆ្នាំ​

​ខាង​បុរាណ​វិទូ នៅក្នុង​ប្រទេស​ចិន New Archaeologists បាន​រកឃើញ​សាក​សព្វ​ម៉ូ​មី​ចំនួន បី ដែល​មាន​អាយុ កាល​ជាង ៣០០ ឆ្នាំ ។ ក្នុងចំណោម​សាក​សព្វ​ទាំង​បី​នោះ សាកសព ២ នៅសល់​តែ​ឆ្អឹង ចំណែក​សាក​សព្វ​មួយទៀត នៅ​រូបរាង​និង​ស្អាតបាត ដែល​ធ្វើ​ឲ្យ​ខាង​បុរាណ​វិទូ​ភ្ញាក់ផ្អើល​។​

​ក្រោយ​ពី​នេះ​ខាង​បុរាណ​វិទូ​បាន​យក​សព្វ​នោះ ទៅ​តំកល់​ទុក​នៅ​សាកលវិទ្យាល័យ​គ្រាន់​នឹង​ប្រើ​ដើម្បី​ជា​ស្រាវជ្រាវ​ក្នុង​ការសិក្សា​។ សម្រាប់ ម៉ូ​មី​នេះដែរ​ត្រូវបាន​រកឃើញ នៅក្នុង​តំបន់​បណ្តាញ​សាងសង់​មួយ កណ្តាល​ប្រទេស​ចិន ក្នុង​ជម្រៅ ២ ម៉ែត្រ ។ ខាង​បុរាណ​វិទូ ជឿជាក់ថា តាមរយៈ​ការ​ស្លៀកពាក់ នេះ យើង​អាច​កំណត់ថា ជា​សាក​សព្វ​ក្នុងសម័យ​រាជវង្ស ឈិង ។​

​លោក Lucas Nickel ជា​អ្នកជំនាញ​ផ្នែក​វប្បធម៌ និង​បុរាណ​វិទូ នៅក្នុង​សាកល​វីទ្យាល័យ Londoncho China បានឲ្យដឹងថា សាក​សព្វ​នោះ​គឺជា​រាងកាយ​ដែល​ត្រូវបាន​គេ​រក្សាទុក ដោយ​ចៃដន្យ​តែប៉ុណ្ណោះ​។​ម្យ៉ាងវិញទៀត​ចិន​គ្មាន​ជំនាញ់​ក្នុង​ការរក្សា​សាក​សព្វ​ដូច​ទៅ​នឹង​ប្រទេស​អេ​ហ្ស៊ី​ប​សម័យបុរាណ​នោះទេ​។​ដោយ​ខាងអេ​ហ្ស៊ី​ប អាច​ធ្វើ​ឲ្យ​សាកសព្វ​ក្នុងផ្នូ​រមានស​ភាព​ស្រស់ញញឹ​ម ដែល​ស្រប​នឹង​លក្ខណ​ធម្មជាតិ​។ ដោយឡែក​សម្រាប់​ការ​រក្សា​សាកសព្វ​ក្នុងផ្នូ​ររបស់​អ​ហ្ស៊ី​ប ដោយ​ត្រូវ​លាប​ធ្យូង​ក្រៅ​ផ្នូរ ដើម្បី​កុំឲ្យ​សត្វ​ដង្កូវចូល​វាយ​លុកសា​ក​សព្វ​ក្នុងក្តាម​ឈូស​។​អ្នកប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ឲ្យដឹងថា សម្លៀក​ដែល​ស្ថិតនៅ​លើ​រាងកាយ​ម៉ូ​មី ស្ថិត​នៅក្នុង​សម័យ​ឈិង តែ​គាត់​មិន​ភ្ញាក់ផ្អើល​នោះទេ ព្រោះថា សាក​សព្វ​ឆាប់​ពុកផុយ​ពេក​ក្នុង​រយៈពេល​ដ៏​ខ្លី​។​

​រាជវង្ស​ឈិង ជា​រាជវង្ស​សក្តិភូមិ ចុង​ក្រោយ​ក្នុង​ប្រទេស​ចិន ដែល​មាន​រយៈពេល ពី ១៦៤៤ ដល់ ១៩១២​។ រាជវង្ស​នេះដែរ មាន​អនុភាព​ខ្លាំងណាស់ និង​ប្រជាជន​មាន​កំណើន​រហូត​ដល់​ទៅ ៣​ដង ក្នុង​សម័យ​នោះ​។​
​បញ្ជាក់​ផង​ដែរ​ថា មុន​នេះ​ដែរ នា​ភាគ​ខាងកើត​ប្រទេស​ចិន ក៏​បាន​រកឃើញ​សាក​សព្វ​ម៉ូ​មី ដែល​មាន​អាយុ កាល​ជាង ៧០០ ឆ្នាំ ជា​ស្ត្រី​ម្នាក់​។ ទន្ទឹម​គ្នា​នេះ​ដែរ​អ្នកវិទ្យាសាស្ត្រ​កំពុង​ស្រាវជ្រាវ​លើ​យន្តការ​រក្សា​សាក​សព្វ​នៅក្នុង​ប្រទេស​ចិន​៕​
https://i1272.photobucket.com/albums/y389/domneng/Bang/Mummy3_zpsfc423dbe.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/Mummy4_zpsd6869328.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/Mummy2_zps7ef06255.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/Mummy1_zps26e8db9c.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/Mummy5_zpsca655da1.jpg

មតិយោបល់