ព័ត៌មានជាតិ

ឃាត់ខ្លួនជនបរទេសពីរនាក់ ពីបទប៉ុនប៉ងលួចដកប្រាក់ ពីទូរអេធីអឹមសាធារណៈរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់

ភ្នំពេញៈ លោកវរសេនីយឯក ប៊ុន សត្យា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានប្រាប់ Post News ថា កាលពីវេលាម៉ោង ១ រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបរទេស ចំនួន ០២ នាក់ពីបទប៉ុនប៉ងលួចដកប្រាក់ ពីទូរអេធីអឹមសាធារណៈរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុប្រាសាក់ តែមិនបានសម្រេច នៅចំណុចផ្លូវលេខ ១៦៣កែងផ្លូវលេខ ៤៣២ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ហេតុការណ៍នេះដែរ បានកើតទ្បើងកាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ១២ និង៣២ នាទីយប់ នៅចំណុច មុខផ្ទះលេខ ៦៤០E និង ៦៤០F ផ្លូវលេខ២៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមពាក្យបណ្តឹងរបស់ឈ្មោះ ឈឹម ណារិទ្ធ ភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរ ជាតំណាងស្របច្បាប់ ឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ចុះថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៧។

ជនសង្ស័យទី ១-ឈ្មោះ THANARAJ-THANGARAJH ភេទប្រុស អាយុ ៣០ ឆ្នាំ ជានជាតិស្រីលង្កា កាន់លិខិតឆ្លងដែនលេខ N៥២៤១៧៩១ មុខរបរ អ្នកជំនួញ និង២-ឈ្មោះ CHANDHRAKANTH-BALASUBRA MANIAM ភេទ ប្រុស អាយុ ៣០ ជនជាតិឥណ្ឌា កាន់លិខិតឆ្លងដែនលេខ L៣០៤៧០០៩ មុខរបរ អ្នកជំនួញ ។

វត្ថុតាងចាប់បាន រួមមានមធ្យោបាយធ្វើសកម្មភាព រួមមាន៖ ម៉ូតូមួយគ្រឿងម៉ាកហុងដាអែប្លែត ពណ៌ក្រហមខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AC-៥៧០៣ បណ្ណ័អេធីអឹម VISA CARD ៥ សន្លឹក បណ្ណ័អេធីអឹម MASTER CARD ២ សន្លឹក Laptob ចំនួន ២គ្រឿង ផ្លាស សំរាប់ផ្ទុកទិន័យ ចំនួន ០១ និងសំភារះ ឯកសារជាច្រើនទៀត។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ ការិយាល័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់