ព័ត៌មានជាតិ

កងរាជអាវុធហត្ថ​ស្រុក​ស្ទោង បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​ហាមឃាត់​​​​

ខេត្ត​កំពង់ធំ​៖​បទល្មើស​នេសាទ​រាប់ពាន់​ម៉ែត្រ ដែល​ឈ្មួញ​ដុះ​ស្លែរ​បាន​ឃុបឃិត​គ្នា​ជាមួយ​សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន បើកភ្លើង​ខៀវ​ឲ្យមាន​ការ​ដាក់​ឧបករណ៍ នេសាទ​សាទ​ដោយ​ខុសច្បាប់ ត្រូវបាន​លោក វរៈសេនីយ៍ត្រី ឃុន ប៊ុន​ហូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង​ដឹកនាំ​កំលាំង​មន្ត្រី​ក្រោម​ឳ​វាទ​ជាង​១០​នាក់ សហការ​ជាមួយ​លោក ឆូយ កុល​ស អភិបាលរង​ស្រុក​ស្ទោង និង​កំលាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ចុះ​បង្ក្រាប​បទល្មើស​នេសាទ ក្នុង​រដូវ​ត្រី​ពង​កូន​ស្ថិតនៅក្នុង​ឃុំ សព្រោជ និង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​កាលពី​ថ្ងៃ​ទី ១ ខែ សីហា ឆ្នាំ ២០១៤​។​

​តាម​ការរៀបរាប់​របស់ កម្មករ​ស៊ីឈ្នួ​កយាម របាំង​សាច់​អួន បានឲ្យដឹងថា ថៅកែ​របស់​ខ្លួន​ឈ្មោះ ឆេង សួរ រស់នៅ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​បង់លុយ​ឲ្យ​លោក ថា​ត នាយរង​ខ​ណ្ទ​រដ្ឋបាល​ជលផល កំពង់ធំ និង​លោក ហួន ផល នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ពាម​បា​ង លោក គន ចាន់​សីហា នាយ​សង្កាត់ រដ្ឋបាល​ជលផល​ស្ទោង ហើយ​បាន​ដាក់​ដៃ​ចំនួន ៥​កន្លែង ក្នុង​មួយ​កន្លែង​មាន​ប្រវែង​ជាង​២០០០​ម៉ែត្រ ។​

​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ទាំងនេះ មិន​អាច​លាក់​ជិត​និង​ក្រសែភ្នែក​របស់​សមត្ថកិច្ច​ជំនាញ​បាន​ទេ តែ​ត្រូវ បាន​គេ​ដឹងថា បើក​ខ្មោច​ស្រុក​មិន​ឲ្យដៃ ខ្មោច​ព្រៃ​ក៏​មិន​ហ៊ាន បើ​ជលផល​មិន​បើកភ្លើង​ខៀវ ឈ្មួញ​ក៏​មិន​ហ៊ាន ចូល​មក​សែនព្រេន​ដែរ សកម្មភាព​របស់ ឧក្រិដ្ឋជន ឆេង សួរ រស់នៅ​ស្រុក​ជី​ក្រែង បាន​ម៉ៅ​ផ្តាច់​ទិញ​ទឹកចិត្ត របស់​សមត្ថកិច្ច​ជលផល​កំពង់ធំ ឲ្យ​រង​នូវ​ភាព​ពិការ​មិនអាច​ចុះ​បង្ក្រាប​បទល្មើស​បាន​ទេ ដោយសារ​តែ​សំណែន បង្ករ​ឲ្យ​ភ្លេចអ​ស់​នូវ​ឆន្ទះ​ជា​អ្នក​អភិរក្ស​បទល្មើស​នេសាទ​។​

​សកម្មភាព​បង្ក្រាប​របស់ កំលាំង​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង បាន​បន្ត​ធ្វើ​សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​ជា​បន្តបន្ទាប់​ដូច​ភ្លៀងរលឹម ទោះជា​មាន​ភ្លៀង​ផ្គរ​រន្ទះ​ក៏​ឆន្ទះ​បង្ក្រាប​បទល្មើស​ទទួលបានល​ទ្ធ​ផលជា ច្រើន​កន្លែង ក្រោម​ការចង្អុលបង្ហាញ​ពី​សំណាក់ ឯកឧត្តម អ៊ុត សំអន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​ជម្រុញ​និង​គាំទ្រ ឲ្យ​ម្ចាស់​មូលដ្ឋាន ទទួលខុសត្រូវ​ចំពោះ បញ្ហារ​បទល្មើស​។​

​លោក វរៈសេនីយ៍ត្រី ឃុន ប៊ុន​ហូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង បានឲ្យដឹងថា ក្រោយពី​ទទួល​សេចក្តីរាយការណ៍ ពី​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​បឹង​ទន្លេសាប ថា​មាន​បទល្មើស​រាប់ពាន់​ម៉ែត្រ សុំ ឲ្យមាន​ការចុះ​បង្ក្រាប​ទប់ស្កាត់​ជាបន្ទាន់ តែ​បើសិនជា​ពុំ​មាន​សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​ទេ ប្រជាពលរដ្ឋ និង​ចាត់ការ​ដោយ​ខ្លួនឯង ទើប​លោក ឃុន ប៊ុន​ហូ បាន​សុំ​យោបល់​ពី លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ និង​មាន​ការឯកភាព​ពី​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​កំពង់ធំ ឲ្យ​ដឹកនាំ​មន្ត្រី​ក្រោម​ឳ​វាទ ចុះបង្ក្រាប​នៅ​ទីតាំង ឃុំ​សព្រោជ និង​ឃុំ ពាម​បាង ៕
Image27

មតិយោបល់