ព័ត៌មានជាតិ

ហង្ស​ក្រហម​កំពុង​សំឡឹងមើល Mario Balotelli

​អង់គ្លេស ៖ អ្នក​ចាត់ការ​ទូទៅ​ក្លិប ហង្ស​ក្រហម លោក Brendan Rodgers បានឲ្យដឹងថា លោក​កំពុង​រំពៃ​គិត ដោយ​សំឡឹងមើល​កីឡាករ​ខ្សែប្រយុទ្ធ Mario Balotelli ដែល​អាច​នឹង​ផ្លាស់​ពី AC Milan ក្នុង​ខែ​នេះ ។​

​កីឡាករ​សញ្ជាតិ​អ៊ីតាលី ធ្លាប់​ជា​អ្នកលេង​ក្នុង​ក្របខណ្ឌ Premier League កាលពី​ឆ្នាំ ២០១៣ បន្ទាប់​ពី​ចាកចេញ​ពី​ក្លិប មេឃ​ខៀវ Manchester City ទៅកាន់ AC Milan តែ​មិន​អាច​ជួយ​ឲ្យ AC Milan មានមុខមាត់​នោះឡើយ ដោយ​ធ្លាក់​ទៅកាន់​លេខ​រៀង ទី ៨ នៃ​តារាង Serie A ។​
​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន លោក Brendan Rodgers បាន​និយាយថា “​កីឡាករ Mario Balotelli គឺ​មាន​សមត្ថភាព​លេង ទាំង​ល្បឿន​លេង និង​ការស្វែងរក​គ្រាប់​បាល់ ហើយ​ជា​កីឡាករ​វ័យក្មេង​ផងដែរ​” ។​

​បញ្ជាក់​ផង​ដែរ​ថា កីឡាករ Mario Balotelli កាលពី​ខែ កន្លងទៅនេះ ក៏​មាន​ព័ត៌មាន​ថា មាន​ទំនាក់ទំនង​ជាមួយ​នឹង កាំភ្លើង​ធំ ក៏ប៉ុន្តែ​ត្រូវ​បាន​ក្លិប​មួយ​នេះ ច្រានចោល ថា​មិន​បាន​ដាក់សំណើរ ទិញ​កីឡាករ​រូប​នេះ​ឡើយ​៕

Mario-Balotelli-Football-Wallpaper-711

មតិយោបល់