ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ២នាក់

កំពង់ឆ្នាំង: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅចំណុចលើស្ពានតាងរ៉ាង កំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៨ ៤៩ ស្ថិតក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅថ្ងៃអង្គារ៍ ១៣កើត ខែ មាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ១៦និង១៥នាទី រវាងម៉ូតូម៉ាកហុងដា សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1G 8090 អ្នកបើកបរឈ្មោះ សំ ចន្ទ្រា ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង អ្នករួមដំណើរឈ្មោះ ឆាន់ សៀវឆាវ ភេទ ប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជាមួយគ្នា បើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង ។ លុះមកដល់ចំណុចខាងលើក៏បានបើកឡើងវ៉ារថយន្តម៉ាក HINOPROFIA ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 3E 7145 សណ្ដោងរ៉ឺម៉ក ពណ៌ ខៀវចាស់ លឿង ពាក់ស្លាកលេខ កំពង់ស្ពឺ 4A 0464 អ្នកបើកបរឈ្មោះ ថូ ជិនឡុង ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូងក្នុងដំណើរស្របទិសគ្នា ។ ពេលនោះម៉ូតូក៏បានដួលទៅប៉ះនឹងរ៉ឺម៉កខាងឆ្វេង បណ្ដាលឲ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើររងរបួស ។

ក្នុងហេតុការនេះដែរ បណ្តាលឲ្យបុរស ០១នាក់ របួសធ្ងន់ និង០១នាក់ របួសស្រាល ខូចម៉ូតូ ០១គ្រឿងស្រាល ។ អ្នកបើកបរម៉ូតូនិងអ្នករួមដំណើរមិនពាក់មួកសុវត្ថិភាព ។ បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចបានធ្វើការប្រមូលយកវត្ថុតាងយកមករក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីដោះស្រាយបន្តទៅតាមនីតិវិធី ៕

មតិយោបល់