ព័ត៌មានជាតិ

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ៖ ឲ្យពលរដ្ឋត្រូវពាក់ម៉ាស់ នៅតាមទីសាធារណៈ ប្រសិនបើបុគ្គលដែលល្មើសបំរាម នឹងត្រូវពិន័យធ្ងន់ធ្ងរ

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានជូនដំណឹងថា ប្រទេសថៃ ចាប់ផ្ដើមប្រកាស ឲ្យពលរដ្ឋត្រូវពាក់ម៉ាស់ នៅ តាមទីសាធារណៈ ចាប់ពី ថ្ងៃ ទី ០១ ខែឧសភា ឆ្នាំ២០២១នេះតទៅ។ បុគ្គលដែលល្មើសនឹងត្រូវពិន័យធ្ងន់ធ្ងរ។ ក្នុងករណីដែលបងប្អូន សង្ស័យថាខ្លួនឯងបានឆ្លងជំងឺកូវីដ-១៩ សូម ប្រញាប់ទំនាក់ទំនងទៅលេខ ១៩១ ជាបន្ទាន់។
ហេតុនេះសូមបងប្អូន ប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្នាក់នៅក្នុងប្រទេស ថៃ មេត្តាចូល រួម អនុវត្ត តាម បទប្បញ្ញត្តិដែល អាជ្ញាធរ ថៃ ដាក់ចេញឲ្យបានខ្ជាប់ខ្ជួន។

មតិយោបល់